វិទ្យាស្ថានប៉ាស្ទ័រប្រកាសថា វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួតគឺមានគ្រប់គ្រាន់ មិនខ្វះខាតដូចពាក្យចចាមអារ៉ាមឡើយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ វិទ្យាស្ថានប៉ាស្ទ័របានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដោយសារតែចំនួនអ្នកដែលអញ្ជើញមកពិគ្រោះ ក្រោយពីសត្វខាំរួចហើយ ដើម្បីទទួលសេវាចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតមានចំនួនច្រើនឡើងនោះ វិទ្យាស្ថានសូមអភ័យទោសដែលបណ្ដាលអោយមានការរង់ចាំយូរ ពីសំណាក់ប្រជាពលរដ្ឋក្នុងការជួបជាមួយក្រុមគ្រូពេទ្យ។

ស្របគ្នានេះ វិទ្យាស្ថានប៉ាស្ទ័រ បានបញ្ជាក់ថា វិទ្យាស្ថាននឹងព្យាយាមធ្វើឱ្យល្អបំផុតសម្រាប់អ្នកគ្រប់គ្នានិងសូមផ្ដល់អាទិភាពពិគ្រោះជូនអ្នកដែលអញ្ជើញមកចាក់បន្តលើកទី២ និងទី៣ ជាពិសេសម្រាប់អ្នកដែលមានមុខរបួសដោយឆ្កែខាំធ្ងន់ កុមារតូចៗ ព្រះសង្ឃ ជនពិការ មនុស្សចាស់ជរា និងស្ត្រីមានផ្ទៃពោះ។

វិទ្យាស្ថានប៉ាស្ទ័របានបញ្ជាក់ទៀតថា ខ្លួននឹងទទួលពិគ្រោះជូនអ្នកជម្ងឺទាំងអស់ដែលអញ្ជើញមកដល់វិទ្យាស្ថានប៉ុន្តែសូមអធ្យាស្រ័យចំពោះការរង់ចាំយូរ។

ជាមួយគ្នានេះ វិទ្យាស្ថានប៉ាស្ទ័របានអះអាងដោយសង្កត់ធ្ងន់ថាវ៉ាក់សាំងរបស់ខ្លួនមានគ្រប់ចំនួនសម្រាប់ផ្គត់ផ្គង់ជូនមនុស្សគ្រប់គ្នា ដូចនេះវិទ្យាស្ថានសូមអំពាវនាវឲ្យប្រជាពលរដ្ឋកុំជឿតាមព័ត៌មានមិនពិតមួយចំនួនតាមរយៈបណ្ដាញសង្គមមួយចំនួនតូចនិងសូមជាទុកចិត្តលើការណែនាំរបស់ក្រុមការងារនិងក្រុមគ្រូពេទ្យរបស់វិទ្យាស្ថានប៉ាស្ទ័រ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation