កម្ពុជាជួបប្រទះបញ្ហាប្រឈមថ្មី គឺភាពស៊ាំឱសថ ប្រឆាំងមេរោគ
| ព័ត៌មានជាតិ
SHARE

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល ស.វ.សនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានថ្លែងថា ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើនផ្នែកវិស័យសុខាភិបាល ក៏ជួបប្រទះបញ្ហាប្រឈមថ្មី មួយចំនួន គឺភាពស៊ាំ របស់ឱសថប្រឆាំងមេរោគ ជាក្តីកង្វល់មួយរបស់ប្រទេសយើង ក៏ដូចជាប្រទេសផ្សេងៗលើពិភពលោកទាំងមូល។


ភាពស៊ាំមេរោគនេះ កើតឡើងដោយសារការប្រើឱសថប្រឆាំងមេរោគមិនបានត្រឹមត្រូវ ដោយមិនគោរពកម្រិត និង រយៈពេល ប្រើប្រាស់។ការប្រើឱសថប្រឆាំងមេរោគ ដោយខ្លួនឯង មិនមានវេជ្ជបញ្ជាត្រឹមត្រូវជាដើម។ 


ឯកឧត្តម ម៉ម ប៊ុនហេង មានប្រសាសន៏បែបនេះ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវគម្រោង ការប្រយុទ្ធប្រឆាំងទនិងភាពស៊ាំរបស់ឱសថប្រឆាំងមេរោគតាមរយ:ការធ្វើអភិបាលកិច្ចល្អទៅលើអ្នកលក់ឱសថប្រឆាំងមេរោគនៅប្រទេសកម្ពុជា៖ ផ្តោតលីទំនាក់ទំនង និងមតិនៃដៃគូពាក់ព័ន្ធ។


ឯកឧត្តម ម៉ម ប៊ុនហេង សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវនាថ្ងៃនេះ និងផ្តល់នូវធាតុចូលសំខាន់ៗថែមទៀតសម្រាប់ដៃគូពាក់ព័ន្ធ យកទៅពិចារណាក្នុងការរៀបចំផែនការគ្រប់គ្រង ការចែកចាយ និងការប្រើប្រាស់ឱសថប្រឆាំងមេរោគឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយជាតិប្រយុទ្ធប្រឆាំងទៅភាពស៊ាំរបស់ឱសថប្រឆាំងមេរោតនៅកម្ពុជា។


ឯកឧត្តម សាផុន វឌ្ឍនៈ សាកលវិទ្យាធិការសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលថ្លែងថាៈគោលដៅចូលរួមចំណែកក្នុងការកាត់បន្ថយនូវភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ (Antibiotic resistance)ជូនដល់អ្នកចែកចាយឱសថប្រឆាំងមេរោគ អ្នកប្រើប្រាស់ឱសថប្រឆាំងមេរោគ និងអ្នករៀបចំគោលនយោបាយពាក់ព័ន្ធនឹងការងារគ្រប់គ្រង និងការចែកចាយឱសថប្រឆាំងមេរោគ។ លទ្ធផលដែលទទួលបានពីការសិក្សាស្រាវជ្រាវនេះអាចក្លាយជាធាតុចូលមួយក្នុងការរៀបចំកែសម្រួលផែនការយុទ្ធសាស្ត្រ ក៏ដូចជាការងារអន្តរាគមន៍នានានៅពេលអនាគតដើម្បីធ្វើឲ្យការគ្រប់គ្រង ការចែកចាយ និងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅព្រះរាជាណាចក្រកម្ពុជាកាន់តែមានប្រសិទ្ធភាព។


ឆ្លើយតបទៅនឹងបញ្ហានេះក្រសួង បានដាក់ចេញនូវគោលនយោបាយជាតិប្រយុទ្ធសាស្រ្តនៅឆ្នាំ២០១៥ ដោយឈរលើគោលការណ៍បួន

1. ការទទួលបាន  ការថែទាំសុខភាពប្រកបដោយគុណភាពគឺជាសិទ្ធិមនុស្សមូលដ្ឋានដែលរាជរដ្ឋាភិបាល ទួលខុសត្រូវជាបង។

2. ការថែទាំសុខភាពប្រកបដោយគុណភាពរួមមាន ទាំងវិធានការ និងអន្តរាគមន៍ផ្សេងៗដើម្បីបង្ការ និងទប់ស្កាត់ប្រឆាំងនឹងភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ។

3. ភាពស៊ាំរបស់ឱសថប្រឆាំងមេរោគគឺជាការគំរាមកំហែងសុខភាពសាធារណៈ ដែលធ្វើឲ្យមានផលអវិជ្ជមានដល់សុខភាព និងសេដ្ឋកិច្ច។

4. កម្មវិធីប្រយុទ្ធប្រឆាំងនឹងភាពស៊ាំរបស់ឱសថប្រឆាំងមេរោគមួយដែលជោគជ័យត្រូវការនូវយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អន្តរស្ថាប័ន និងរួមបញ្ចូលគ្នានូវវិស័យជាច្រើន និងពាក់ព័ន្ធជាមួយភាគីច្រើន៕អត្ថបទ៖ គង់ វណ្ណៈ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation