លោកជំទាវឃួនសុដារីអនុប្រធានទី២ រដ្ឋសភាទទួលជួបយុវជននៃសមាគមនាវាយុវជនអាស៊ីអា គ្នេយ៍ កម្ពុជាដែលនឹងធ្វើ ដំណើរទស្សនកិច្ចរយៈពេល៥១ ថ្ងៃនៅប្រទេសជប៉ុន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ ២០១៩ លោកជំទាវគតិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋ សភាជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភា បានជួបសំណេះសំណាលជាមួយប្រតិភូសមាគមនាវាយុវជនអាស៊ីអា គ្នេយ៍កម្ពុជាជប៉ុនលើកទី ៤៦។

នៅក្នុងឱកាសនោះដែរលោកជំទាវ ឃួន សុដារី អនុប្រធានទី ២ រដ្ឋសភាមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូសមាគមយុវជននាវាអាស៊ីអាគ្នេយ៍ដែលនឹងអញ្ជើញចូលរួមទៅក្នុងគម្រោងកម្មវិធីនានារបស់យុវជនអាស៊ីអាគ្នេយ៍របស់ជប៉ុនលើកទី៤៦ ដែលនឹងចេញដំណើរពីថ្ងៃទី២៤ ខែតុលាដល់ថ្ងៃទី ២៤ខែធ្នូ ឆ្នាំ២០១៩ ដើម្បីចូលរួមក្នុងកម្មវិធីលើកទី ៤៦។

លោកជំទាវអនុប្រធានទី២ បន្តថា នេះគឺជាបេសកកម្មមួយដ៏សំខាន់ដែល ជាតំណាងដល់យុវជនកម្ពុជានិងជួយលើកស្ទួយកិត្យានុ ភាពនិងមោទនភាពរបស់ប្រ ទេស កម្ពុជា។

នៅក្នុងឱកាសនោះដែរតំណាងយុវជននៃសមាគមនាវាយុវជនអាស៊ានកម្ពុជាបានបញ្ជាក់ថា យុវជននាវាអាស៊ីអាគ្នេយ៍និងនាំយកនូវការផ្តាំផ្ញើរបស់លោកជំទាវ ឃួន សុដារីអនុប្រធានទី២នៃរដ្ឋសភាដើម្បីយកទៅផ្សព្វផ្សាយដល់យុវជននៃបណ្ដាប្រទេសដទៃទៀតអំពីការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាហើយកម្ពុជាមានអ្នកវិនិយោគទុនយើងច្រើនចូលមកបណ្ដាក់ទុនកម្ពុជាមានស្ថិរភាពមានសន្តិភាពកម្ពុជាសម្បូរបែបដោយវប្បធម៌អរិយធម៌និងជាតំបន់ទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនដែលចូលមកទស្សនានៅក្នុងប្រទេសកម្ពុជា៕ដោយ៖វង សុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation