រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AIMF នៅដើមខែធ្នូឆ្នាំនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញជំរុញឲ្យមន្ត្រីពាក់ព័ន្ធពិភាក្សា ផ្តល់យោបល់ឲ្យបានស៊ីជម្រៅលើការងារដែលនៅសេសសល់ ឲ្យបានរួចរាល់តាមការគ្រោងទុកដើម្បីត្រៀមឆ្ពោះទៅការរៀបចំមហាសន្និបាត សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF (Association Internationale Des Maires Francophones) លើកទី៣៩ដែលរាជធានីភ្នំពេញធ្វើនិងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។

ការលើកឡើងបែបនេះ ខណៈ ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទី២នៃគណៈកម្មការរៀបចំមហាសន្និបាតរបស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងលើកទី៣៩ព្រឹកថ្ងៃទី២៣ កញ្ញានេះនៅរដ្ឋបាលរាជធានីភ្នំពេញ។ឯកឧត្តម ឃួង ស្រេងបានបន្ថែមឲ្យដឹងថាមកដល់ពេលនេះយើងបានរៀបចំការងារបានមួយចំនួនធំហើយស្ដីពីវឌ្ឍនភាពនៃការងារត្រៀមរៀបចំនេះដែលនឹងមានតំណាងទីក្រុងចំនួន៣០៤ ចូលរួម។ឯកឧត្តមអភិបាលក៏បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធពិភាក្សា ផ្តល់យោបល់ឲ្យបានស៊ីជំរៅលើការងារដែលនៅសេសសល់ឲ្យបានរួចរាល់តាមការគ្រោងទុក។

គួរបញ្ជាក់ថាកិច្ចពិភាក្សាក្នុងអង្គប្រជុំក៏បានបង្ហាញពីពង្រាងកម្មវិធីសម្រាប់កិច្ចប្រជុំAIMFលើកទី៣៩ ដែលគ្រោងធ្វើនៅថ្ងៃទី២ទី៣និងទី៤ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះក្រោមប្រធានបទ៖ទីក្រុងដែលមានភាពធន់ ការគិតគូរពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ។ជាមួយគ្នានេះក៏ស្របគ្នានឹងខួបលើកទី៤០នៃការបង្កើតសមាគមAIMF នឹងស្របគ្នានៃខួបលើកទី៤០របស់រាជធានីភ្នំពេញក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ផងដែរ។

សូមបញ្ជាក់ថា រាជធានីភ្នំពេញត្រូវបានគណៈកម្មាធិការអអចិន្ត្រៃយ៍របស់AIMFក្នុងកិច្ចប្រជុំលើកទី៣៨របស់AIMFនៅទីក្រុងលីល ប្រទេសបារាំងកាលពីថ្ងៃទី៥ដល់ថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៣៩។នេះជាឧិកាសដ៏មានតម្លៃដែលរាជធានីភ្នំពេញ បានបង្ហាញស្នាដៃ និងបទពិសោធក្នុងការអភិវឌ្ឍទីក្រុងដែលងើបចេញពីវាលពិឃាតប្រល័យពូជសាសន៍រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី៕អត្ថបទ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation