សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវអញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី១០នៅវត្តមុនីប្រសិទ្ធីវង្ស
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖នៅរសៀលថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់នៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើមនៃពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ញ៉ែម សាខន សខេង បានអញ្ជើញអុជទានធូប បូជាផ្កាភ្ញី ថ្វាយ និងបួងសួងរំលឹកដល់គុណបុណ្យព្រះរតនត្រៃ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ មុននឹងចាប់ផ្ដើមពិធីសូត្រព្រះធម៌នមស្សការព្រះរតនត្រៃ។

នៅក្នុងបរិយាកាសប្រកបដោយសទ្ធា និងសេចក្ដីជ្រះថ្លានេះ សម្តេចព្រះឧត្តមវង្សាមួង រ៉ា សម្តេចព្រះកិត្តិយស និងជាព្រះចៅអធិការវត្តមុនីប្រសិទ្ធីវង្ស និងសម្ដេចព្រះរាជាគណៈ ព្រមទាំងព្រះសង្ឃ បានធ្វើពិធីសូត្រមន្តចំរើនព្រះបរិត្ត និងពទ្ធជ័យមង្គល។

បន្ទាប់ពីបញ្ចប់កិច្ចនៃពិធីសូត្រមន្តចំរើនព្រះបរិត្ត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៉ីវិល នគរបាលជាតិនៃក្រសួងមហាផ្ទៃ និងពុទ្ធបរិស័ទរួមកាន់បិណ្ឌវេនទី១០ បានបន្តស្ដាប់ព្រះធម្មវិសេសទេសនា សម្ដែងដោយព្រះសង្ឃវត្តមុនីប្រសិទ្ធីវង្ស ៕ដោយ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation