មេទ័ពជើងគោក៖ កម្ពុជាមានសុខសន្តិភាពដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេច ហ៊ុន សែន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ប្រទេសកម្ពុជាបានសុខសន្តិភាពមកដល់សព្វថ្ងៃ ដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងអ្នកចូលរួមនៅក្នុងនយោបាយឈ្នះ-ឈ្នះនេះរួមមានយោធិនចូលនិវត្តន៍ នាយទាហានជំនាន់១ តាំងពីការរំដោះប្រទេសជាតិ និងការបញ្ចប់សង្គ្រាម។ ការបំពាក់ឋានន្តរស័ក្ដិនេះ មិនមែនតែសម្រាប់យោធិននៅក្នុងសម័យរដ្ឋកម្ពុជានោះទេ គឺនៅក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទទាំងមូល។

ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ ជូនយោធិនត្រូវចូលនិវត្តន៍ ឆ្នាំ២០១៩ នៅយោធភូមិភាគទី២ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្តមបានបន្តថា ការបំពាក់ឋានន្តរស័ក្ដិជូនដល់យោធិនចូលនិវត្តន៍ គឺជាការលើកទឹកចិត្ត លើកកិត្តិយសនាយទាហានជំនាន់១ ដែលមានគុណបំណាច់ និងស្នាដៃដ៏ធំធេងជាច្រើន ដែលចូលរួមចំណែកក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ។យើងមិនដែលធ្វើការបំពាក់ឋានន្តរស័ក្ដិជូនយោធិនចូលនិវត្តន៍ ហើយយក៏មិនធ្វើរហូតទេ គឺបំពាក់ជូនតែនាយទាហានជំនាន់មួយ ដែលនេះគឺជាករណីពិសេសនៅក្នុងប្រវត្តិសាស្រ្តកងទ័ពខ្មែរមិនដែលធ្វើ នៅក្នុងប្រវត្តិសាស្ត្រកងទ័ពបរទេសមិនដែលធ្វើនោះទេ។

មេបញ្ជាការកងទ័ពជើងគោក បានអះអាងថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលមិនដែលភ្លេចគុណណូបការៈចំពោះយោធិនជំនាន់មុនដែលចូលរួមសង្គ្រោះជាតិ និងថែរក្សាសុខសន្តិភាពនោះទេ។ មិនតែប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌកងទ័ពជើងគោក បានផ្ដល់ឱកាសឲ្យកូនចៅបង្កើតរបស់អ៊ំពូមីងដែលជាអតីតយុទ្ធជន និងយោធិនចូលនិវត្តន៍មានឱកាសចូលបម្រើកងទ័ពដែលនេះគឺជាការតបស្នងចំពោះយោធិនជំនាន់មុន។ ហើយការជួបជុំនេះ គឺជាការជួបជុំប្រកបដោយអត្ថន័យខ្លឹមសារនិងមនោសញ្ចេតនាស្និទ្ធស្នាលជ្រាលជ្រៅជាទីបំផុត និងមានមោទនភាពដោយ បានបំពាក់ឋានន្តរស័ក្តិថ្មីជូន អ៊ំពូងមីងយោធិនចូលនិវត្តន៍នៅយោធភូមិភាគទី២ ដែលបានចូលនិវត្តន៍នៅក្នុងឆ្នាំ២០១៩ នេះដែលស័ក្តិសមនឹងកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការលះបង់ និងពលិកម្មគ្រប់បែបយ៉ាង ក្នុងការបំពេញភារកិច្ចជូនជាតិទាំងក្នុងដំណាក់កាលសង្គ្រាម និងសន្តិភាព ជាពិសេសនៅទិសយោធភូមិភាគទី២នេះផ្ទាល់។

ឯកឧត្តមឧមត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា បានជួបជាមួយអ៊ំពូមីងផ្ទាល់ និងបានថ្លែងអំណរគុណផ្ទាល់ចំពោះការលះបង់ការខិតខំបំពេញភារកិច្ចរបស់អ៊ំពូមីងយោធិនចូលនិវត្តន៍នៅក្នុងភូមិភាគទី២ ដែលបានបំពេញភារកិច្ចជូនជាតិមាតុភូមិ និងចូលរួមរក្សាសុខសន្តិភាព ស្ថិរភាពឱ្យកូនចៅជំនាន់ក្រោយបានរស់សុខសាន្ត និងដើម្បីបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងការពារជាតិ នៅក្នុងការខិតខំជួយយកចិត្តទុកដាក់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជននិងកូនចៅអតីតយុទ្ធជន៕ដោយ៖មួង សុវណ្ណារិទ្ធ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation