រដ្ឋបាលរាជធានីភ្នំពេញ​ ៖​ ទឹកចិត្តសប្បុរសធម៌ ដែលជាវប្បធម៌នៃការចែក​រំលែករបស់ប្រជាជានកម្ពុជាយើង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ​ ៖​ ថ្ងៃ​នេះរដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញសេចក្តីប្រកាសអំពាវនាវដល់​ សាធារណជនទាំងឡាយ​ ជាពិសេសអ្នក​ សម្បូរទ្រព្យធន​ នាមជាអ្នកឧកញ៉ា​លោក​ ឧកញ៉ា លោកជំទាវ​ អស់លោក លោកស្រីជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រី​ អភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពជុំវិញសាលារាជធានីភ្នំពេញ ជួយផ្ដល់អំណោយជាថវិកា​ស្បៀង​ អាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាម​លទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួម​ចំណែក​ឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ។

នេះបេីយោងតាមសេចក្តីប្រកាសអំពាវ​របស់រដ្ឋ​បាលរាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២១​ ខែកញ្ញា​ ឆ្នាំ​២០១៩នេះ​។

សេចក្ដី​ប្រកាស​អំពាវនាវ​បញ្ជាក់​ថា​ នៅ​ពេលខាងមុខនេះ គណៈអភិបាលរាជ​ធានី​ភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានី​ ភ្នំពេញ រួមមាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍ លេខ៩ វរនគរបាលការពារព្រំ ដែនលេខ៧៩៣ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែនប្រចាំទិស​ប្រាសាទព្រះវិហារ និងកងពលតូចលេខ១២៨ ឈរជើងការ​ពារនៅតំបន់អូរអាឡៃ ស្រុកសៀមបាំង
ខេត្តស្ទឹងត្រែង។

ក្នុងលិខិតបានអះអាងថា​ ដើម្បីឱ្យការចុះសួរសុខទុក្ខនេះទទួលជោគជ័យ បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុង ស្មារតីចែករំលែក និងចូលរួមលើកទឹក​ ចិត្តដល់យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខរដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវ​ នាវ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជា ពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទីរអង្គភាពទាំងអស់មេត្តាចូលរួមជួយផ្ដល់អំណោយជាថវិកា​ស្បៀងអាហារ ឬសម្ភារប្រើប្រាស់
ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ ដែលជាវប្បធម៌នៃការចែករំលែករបស់ប្រជាជាតិយើង​ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation