«អគារសេរីភាព» របស់ ស.ស.ស.ក បានបញ្ចប់ជាស្ថាពរហើយនៅថ្ងៃនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖​ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា​ ស.ស.ស.ក​ ក្រោមការដឹកនាំរបស់​ ឯកឧត្តម​ ហ៊ុយ​ វណ្ណៈ​ នៅពេលនេះសម្រេចបានសមិទ្ធផលថ្មី​ គឺ«អគារសេរីភាព»។​ «អគារសេរីភាព» បានបញ្ចប់ជាស្ថាពរហើយនៅថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ ដោយប្រើរយៈពេលកសាងសរុប១ឆ្នាំ១ខែ។

បើគណនាតាមរបៀបការងារស្ម័គ្រចិត្ត ហើយបើក្នុង១ថ្ងៃត្រូវការអ្នកស្ម័គ្រចិត្ត៣០នាក់ គុណនឹងចំនួន៣៩៥ថ្ងៃ គឺត្រូវការអ្នកចូលរួមធ្វើសរុបចំនួន​១១៨៥០នាក់។

អគារនេះមានសួន កន្លែងលេងកីឡា មានដាំដើមឈើលម្អ និងឈើប្រណិតជាង១០០ដើម។ សមិទ្ធផលនេះ មិនមែនធ្លាក់ពីលើមេឃទេ ប៉ុន្តកើតពីការធ្វើជាក់ស្តែង ដោយការរៀបឥដ្ឋ១ដុំម្តងៗ ខ្សាច់១បង្គីម្តងៗ ដែក១សសៃម្តងៗ ថ្នាំលាប១ជក់ម្តងៗ… និងគំនិតកែលម្អជាប្រចាំ ប្រៀបបាននឹងដំណើរបក្សីរៀបសំបុកឲ្យកូនរបស់ខ្លួន ជាមួយទស្សនៈសម្លឹងទៅអនាគត យូរអង្វែង។

ថ្នាក់ដឹកនាំស.ស.ស.ក​ សូមអរគុណលោកអ្នកសប្បុរសទាំងអស់ ដែលបានចូលរួមចំណែកកសាងសមិទ្ធផលនេះ រួមទាំងឥស្សរជនពិសេស ដែលសុំលាក់ឈ្មោះសិន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation