ប្រធានាធិបតីវ៉េណេស៊ុយអេឡាយល់ព្រមទទួលយកជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុប
| ព័ត៌មានអន្តរជាតិ
SHARE

គ្រាន់តែប៉ុន្មានម៉ោងក្រោយពីកិច្ចប្រជុំជាមួយអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីនៅទីក្រុង Caracas ប្រធានាធិបតី Venezuela លោក Nicolas Maduro បានប្រកាសថាលោកកំពុងទទួលយកជំនួយផ្នែកវេជ្ជសាស្រ្តពីប្រទេសរុស្ស៊ី។

នៅក្នុងព្រឹត្តិការណ៍ផ្សាយតាមកញ្ចក់ទូរទស្សន៍មួយលោកម៉ាឌូរ៉ូបានអង្គុយនៅឯសន្និសីទជាមួយនឹងសមាជិកនៃវិជ្ជាជីវៈខាងវេជ្ជសាស្ត្រដោយនិយាយថា«ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ដ្រត្រូវបាននាំមកដោយកងកម្លាំងទ័ពអាកាសរបស់បូលីវីជាមួយនឹងជំនួយបច្ចេកទេសរបស់សហព័ន្ធរុស្ស៊ីនិងអង្គការសុខភាពអាមេរិចPam»។

លោកក៏បានប្រាប់វីណេហ្ស៊ូអេឡាដែរថារដ្ឋាភិបាលរបស់លោកបានទទួលយកការផ្តល់ជំនួយផ្នែកបច្ចេកទេសបច្ចេកទេសពីសហភាពអឺរ៉ុបតាមរយៈប្រព័ន្ធអង្គការសហប្រជាជាតិទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា។

វាមិនច្បាស់ទេថាដែលតំណាងរបស់សហភាពអឺរ៉ុបបានជួបជាមួយមន្រ្តីរដ្ឋាភិបាលវេណេហ្ស៊ូអេឡាឬក៏អត់នោះ។

រដ្ឋការលោក ដូណាល់ត្រាំ បានចោទប្រកាន់ប្រធានាធិបតីនីកូឡាម៉ាឌូរ៉ូ ថាបានរាំងខ្ទប់ជំនួយមនុស្សធម៌របស់ខ្លូនឲ្យនៅទើត្រឹមប្រទេសកូឡុំប៊ី ដោយមិនអនុញ្ញាតឲ្យជំនួយនោះបានទៅប្រជាជនវេណេស៊ុយអេឡាដែលកំពុងស្រេកឃ្លាន។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation