សែលកាតចាប់ផ្តើមសម្ពោធគម្រោងថ្មីដើម្បីគាំទ្រដល់អតិថិជនស្មោះស្ម័គ្រដ៏ល្អរបស់ខ្លួន ជាផ្លូវការ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩  សែលកាតបានសម្ពោធជាផ្លូវការនូវកម្មវិធីរង្វាន់ថ្មីដល់អតិថិជនទាំងអស់ដែលហៅថា ក្លិបសែលកាតCellcard Club។

អតិថិជនអាចចូលរួមជាមួយក្លិបសែលកាតCellcard Club បាន តាមរយ:ការប្រើប្រាស់Cellcard App។

កម្មវិធីនេះជាការចាប់ផ្តើមជាថ្មីនៃ Cellcard Rewards ជាឈ្មោះកម្មវិធីចាស់ ដែលចាប់ផ្តើមដំបូង កាលពីឆ្នាំ២០១៣។

​លោក Ian Watson នាយក​ប្រតិបត្តិរបស់ក្រុមហ៊ុនសែលកាតបានថ្លែងថា ក្លឹបសែលកាតCellcard Club ថ្មីត្រូវបានបង្កើតឡើង ដោយ ផ្តោតជាពិសេសទៅលើការជំរុញដល់របៀបរស់នៅប្រចាំថ្ងៃបែបឌីជីថលរបស់អតិថិជន។

លោក Watson បានបន្តថា “ក្លិបសែលកាតCellcard Club គឺជាការផ្តល់ជូនដ៏ថ្មីបំផុត នៅក្នុង Appថ្មីរបស់យើងដែលបានដាក់ឲ្យ ប្រើប្រាស់ កាលពីខែកក្កដាកន្លងមក”។

“នេះជាការអរគុណដល់អតិថិជន ក៏ដូចជាបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ដើម្បីឈានមុខគេ លើផ្នែកភាវរូបនីយកម្ម បែបឌីជីថល ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដើម្បីបង្កើនគុណតម្លៃ និងភាពរីករាយដល់អតិថីជន។ 

អតិថិជនអាចចូលរួមក្លឹបសែលកាតCellcard Club បានដោយគ្រាន់តែទាញយក Cellcard App រួចចុចប៉ូតុងCellcard Club ជា ការស្រេច។

នៅក្នុងក្លិបសែលកាតCellcard Club នេះមានចំនួន៥កម្រិត។ បើលោកអ្នករកបានផ្កាយបានកាន់តែច្រើន នោះលោកអ្នកអាចឡើងបានកម្រិត កាន់តែខ្ពស់៖

កម្រិតចាប់ផ្តើមពីដំបូង៖  0- ដល់់ 30 ផ្កាយកម្រិត Iron ដែក៖  31 -ដល់ 50 ផ្កាយកម្រិត Rubyត្បូងទទឹម៖- 51 -ដល់ 500 ផ្កាយ

កម្រិត Sapphireត្បូងកណ្តៀង៖​- 501-​ ដល់ 2000 ផ្កាយ

កម្រិត Gold មាស៖ ចាប់ពី 2000ផ្កាយ2001 ផ្កាយ ឡើងទៅ

កម្មវិធីនេះក៏អាចកត់ចំណាំពីរយៈពេលដែលអតិថិជនក្លាយជាអតិថិជនស្មោះស្ម័គ្រដ៏ល្អ។ អតិថិជនប្រើប្រាស់សែលកាត​រយ: ពេល កាន់តែយូរ នឹងទទួលបានផ្កាយក៏កាន់តែច្រើន ដែលអាចឡើងកម្រិតកាន់តែខ្ពស់។ 

ដើម្បីចុះឈ្មោះក្នុងក្លិបសែលកាតCellcard Club អ្នកគ្រាន់តែទាញយក Cellcard App ដែលមាននៅក្នុង Google Play ឬ App Store ជាការស្រេច។  សម្រាប់ការចូលរួម និងបើករង្វាន់ គឺមិនមានគិតថ្លៃនោះទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation