គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភាបានកោតសរសើរដល់នគរបាលអន្តោប្រវេសន៍ច្រទ្វារអន្តរជាតិអូរយ៉ាដាវ ដែលបានខិតខំបំពេញភារកិច្ចតាមគោលការថ្នាក់លើដាក់ឲ្យបានល្អប្រសើក្នុងឆ្នាំ២០១៨កន្លងទៅនេះ
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភាបានកោតសរសើរដល់នគរបាលអន្តោប្រវេសន៍ច្រទ្វារអន្តរជាតិអូរយ៉ាដាវ ដែលបានខិតខំបំពេញភារកិច្ចតាមគោលការថ្នាក់លើដាក់ឲ្យបានល្អប្រសើក្នុងឆ្នាំ២០១៨កន្លងទៅនេះ។

ការលើកឡើងបែបនេះរបស់ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មាធិការនៃព្រឹទ្ធសភាបានលើកឡើងក្នុងឱកាសដែលឯកឧត្តមអនុប្រធានបានដឹកនាំគណៈប្រតិភូ អញ្ជើញចុះជួបពិភាក្សា អំពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍និងការផ្សព្វផ្សាយព័ត៌មានដើម្បីអភិវត្តន៍លើវិស័យនានារបស់ខេត្តនៅសាលប្រជុំនគរបាលអន្តោប្រវេសន៍ច្រទ្វារអន្តរជាតិអូរយ៉ាដាវ ស្ថិតក្នុង ភូមិប៉ក់ធំ ឃុំ ប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ នាព្រឹកថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩ ដោយមានការចូលរួមពីសំណាក់គណៈកម្មាធិការទី ៥ នៃព្រឹទ្ធសភា និងលោកឧត្តមសេនីយ៍ត្រី អ៊ី ចរើន ប្រធាននគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិអូរយ៉ាដាវ រួមទាំងអភិបាលរងស្រុកអូរយ៉ាដាវ។

ថ្លែងក្នុងឱកាសនេះដែរឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មាធិការទី ៥នៃព្រឹទ្ធសភាបានកោតសសើរនិងវាយតម្លៃខ្ពស់ដល់កងកម្លាំងនគរបាលអន្តោប្រវេសន៍នៅច្រទ្វាអន្តរជាតិអូរយ៉ាដាវ ដែលបានខិតខំបំពេញការងារតាមតួនាទីរបស់អង្គភាពដេលថ្នាក់លើប្រគល់ជួនសម្រេចបាននូវលទ្ធផលវិជ្ជមាននាឆ្នាំកន្លងទៅនេះ។

ក្នុងឱកាសនោះទៀតដែរ ឯកឧត្តមអនុប្រធានក៏បានស្នើរដល់កងកម្លាំងទាំងអស់ដែលឈរជើងនៅច្រទ្វាអន្តរជាតិអូរយ៉ាដាវ ត្រូវខិតខំបំពេញភារកិច្ចឲ្យបានល្អប្រសើរបន្ថែមទៀតដើម្បីបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ ក៍ដូចជានភ្ញៀវជាតិនិងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់តាមច្រកទ្វាអន្តរជាតិអូរយ៉ាដាវ នេះធ្វើយ៉ាងណាកុំឲ្យមានការថ្នាំងថ្នាក់ពីសំណាក់អ្នកដែលធ្វើដំណើរឆ្លងកាត់ចេញចូលរវាងប្រទេសកម្ពុជានិងប្រទេសជិតខាងដែលមានព្រុំប្រទល់ជាប់គ្នា។


ឯកឧត្តមបានសង្កត់ធ្ងន់ថាជាពិសេសកងកម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វាត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាននិងសហការជាមួយខេត្តដែលមានព្រុំប្រទល់ជាប់ជាមួយនិងប្រទេសយើងឲ្យបាលយ៉ាងស្អិតល្មួតដើម្បីសម្រួលនូវកិច្ចក្នុងការចេញចូលរវាងពីប្រទេសយើងទៅប្រទេសជិតខាងពីប្រទេសជិតខាងចូលមកប្រទេសយើងឲ្យបានរលូន។ បន្ទាប់ពីកិច្ចជួបប្រជុំពិភាក្សារួចមកលោកឧត្ដម សេនីយ៍ត្រី អ៊ី ចំរើន ក៏បាននាំគណៈប្រតិភូគណៈកម្មាធិការទី ៥ នៃព្រឹទ្ធសភាទៅពិនិត្យច្រកទ្វាអន្តរជាតិកម្ពុជាតិ កម្ពុជា វៀតណាម និងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation