រថយន្តធន់ធំមួយគ្រឿងខូចឈប់លើចិញ្ចើមផ្លូវ រថយន្តធន់ធំមួយគ្រឿងទៀតមកពីក្រោយបុកស្លាប់តៃកុងម្នាក់
| ព័ត៌មានជាតិ
SHARE

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្ករដោយរថយន្តនិងរថយន្តនៅលើកំណាត់ផ្លូវជាតិលេខ៥ កា លពីវេលាម៉ោងជាង៥ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអូរតានេសឃុំរលារប្អៀរ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។

ប៉ូលីសចរាចរណ៍បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តសណ្ដោងរម៉កមួយគ្រឿងម៉ាកហ៊្វុយហ្ស៊ូ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A-14 00 បើកបរពីទិសខាងជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើ បានទៅបុករថយន្តមួយគ្រឿងទៀតម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A -2767 ដែលខូចឈប់ចតលើផ្លូវជាតិពីក្រោយពេញមួយទំហឹង ក្នុងទិសដៅស្របគ្នាបណ្តាលឲ្យស្លាប់មនុស្សម្នាក់ ដែលជាតៃកុងរថយន្ត ហ៊្វុយហ្ស៊ូ នៅនឹងកន្លែងកើតហេតុតែម្តង ។

 ជនរងគ្រោះដែលស្កាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះឈ្មោះសាង  ពៅ ភេទប្រុសអាយុ២៨ឆ្នាំ ជាតៃ

កុងរថយន្តហ៊្វុយហ្ស៊ូ មានទីលំនៅក្នុងឃុំអន្លង់វិល ស្រុកសង្កែ ខេត្ត បាត់ដំបង ។ ក្រោយ ពេលកើតហេតុសពជនរងគ្រោះត្រូវបានមិត្តភ័ក្កិដែលរួមដំណើរជាមួយ ជួលរថយន្តដឹកយកទៅកាន់ស្រុកកំណើតនៅឯខេត្តបាត់ដំបងតាំងដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។

រថយន្តបង្ករទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ ក្រោយពេលកើតហេតុត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុករលារប្អៀរ រងចាំធ្វើការដោះស្រាយតាមនីតិវិធី ៕ដោយ៖ហ៊ឹង ចូច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation