អគ្គនាយកអគ្គីសនីកម្ពុជាលើកឡើងថា បានទំលាក់កញ្ចប់ថវិកាជិត១០០លានដុល្លារក្នុង១ឆ្នាំ សំរាប់សម្រួលតំឡៃអគ្គីសនីសមរម្យដល់ប្រជាពលរដ្ឋទូទាំងប្រទេស
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម កែវ រតនៈ ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គីសនីកម្ពុជាបានថ្លែងថា៖អគ្គីសនីកម្ពុជា បានរៀបចំអោយមានក្រុមអគ្គីសនីរូបនីយ៍កម្មជនបទ ដែលជាក្រុមបំរើការក្នុងការឧបត្ថម្ភធុនដែលបានទំលាក់កញ្ចប់ថវិកាជិត១០០លានដុល្លារអាមេរិកនៅក្នុងមួយឆ្នាំ សំរាប់ធ្វើការសម្រួលតំលៃអគ្គីសនី អោយប្រជាពលរដ្ឋបានប្រើប្រាស់មានតំលៃសមរម្យនៅទូទាំងប្រទេស ដែលបានធ្វើអោយកំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានការបន្តកើនឡើងក្នុងកំរិត ៧ភាគរយនៅក្នុងមួយឆ្នាំ។

ថ្លែងនៅក្នុងឱកាសជួបជុំនិវត្តជនអគ្គសនីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ នាអគ្គីសនីកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តម កែវ រតនៈ បានបន្តអោយដឹងថា ជាងនេះទៅទៀត កាលពីពេលថ្មីៗនេះ អគ្គីសនីកម្ពុជា បានធ្វើការចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន លើវិស័យអគ្គីសនី ជាមួយប្រទេសឡាវ ដោយនៅចុងខែ៩ ឆ្នាំ២០១៩នេះ អគ្គីសនីកម្ពុជា និងធ្វើការរៀបចំអោយមានការតភ្ជាប់នៅ កំរិតតុងស្យុងខ្ពស់ពីឡាវមកដល់ភ្នំពេញ ដែលមានកំលាំង៥០០មេហ្គាវ៉ាត់ ពីបណ្តាញវារីអគ្គីសនីខេត្តអាន់តាពើ ប្រទេសឡាវ សំរាប់ផ្គត់ផ្គង់ឋាមពលបន្ថែមទៀតក្នុងការបំពេញតំរូវការនៃការប្រើប្រាស់ថាមពលអគ្គីសនីរបស់កម្ពុជា។

ឯកឧត្តម កែវ រតនៈបន្ថែមអោយដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ នៅចុងឆ្នាំ២០២៤ អំឡុងខែតុលា អគ្គីសនីកម្ពុជានិងគ្រោងយក អគ្គីសនីដើរដោយកំលាំងថាមពលធ្យូងថ្ម ចំនួន២ ពីប្រទេសឡាវ ដោយទី១ មានចំនួន៦០០មេហ្គាវ៉ាត់ និងទី២ ចំនួន១២០០មេហ្គាវ៉ាត់ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឪកាសជួបជុំនិវត្តជនអគ្គីសនីកម្ពុជា ក្នុងឆ្នាំ២០១៩នេះ ឯកឧត្តម កែវ រតនៈ ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គីសនីកម្ពុជា បានធ្វើការឧបត្ថម្ភថវិកាជូនដល់និវត្តជនរបស់អគ្គីសនីកម្ពុជា ចំនួន៦២៥ នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៩០ម៉ឺនរៀល សរុបប្រមាណជិត៥៧០លានរៀល ៕អត្ថបទនិងរូបភាព៖ ម់ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation