ធ្លាយស៊ីទែនហ្គាសយានដ្ឋានធម្មជាតិផ្អើលសមត្ថកិច្ចពន្លត់អគ្គិភ័យអន្តរាគមន៍
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ធ្លាយស៊ីទែនផ្ទុកហ្គាសដ៏ធំនៅក្នុងយានដ្ឋានយីហោសួនធម្មជាតិស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីម៉ោងជិត១០ព្រឹកថ្ងៃទី២១ខែកុម្ភះឆ្នាំ២០១៩ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចបញ្ជូនរថយន្តព្លត់អគ្គីភ័យចេញអន្តរាគមន៍។

សមត្ថកិច្ចបានអោយដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថាមានក្លិនសាយភាយមានចំហាយហ្គាសធ្លាយចេញធ្វើអោយមានការភិតភ័យដល់អ្នករស់នៅក្បែរនោះ
ដោយមានការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ពី ឧត្តមសេនីយ៍ឯកស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជារឱ្យការិយាល័យបង្ការពន្លត់អគ្គីភ័យបញ្ជូនរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នពេញបញ្ជូនរថយន្តចំនួន៧គ្រឿងចេញទៅដល់កន្លែងកើតហេតុបាញ់ទឹកទប់ស្កាត់អស់ចំនួន២ឡាន និងរថយន្ត៥គ្រឿងផ្សេងទៀតត្រៀមចាំបាញ់ទឹក។

ខណៈមានហានីភយ័កើតឡើងដោយយថាហេតុនិងណែនាំឱ្យម្ចាស់យានដ្ឋានរកបច្ចេកទេសយ៉ាងណាកុំឱ្យមានលេចហ្គាសចេញមកទៀតជៀសវាងកើតមានគ្រោះអគ្គីភ័យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់គាត់និអ្នកដទៃ៕អត្ថបទ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation