ឯកឧត្តម ហ៊ុយ វណ្ណៈ ដឹកនាំក្រុមការងារពិនិត្យអាគារស.ស.ស.ក
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃទី២១ខែកុម្ភៈនេះ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារ ព័ត៌មានកម្ពុជា បានដឹកនាំសមាជិកសមា ជិកា នៃសហភាពសហព័ន្ធអ្នកសាព័ត៌ មានកម្ពុជា មកពិនិត្យវឌ្ឍនៈភាពនៃការ សាងសង់អគារនៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ បានសាងសង់រួចបានប្រមាណ ពី៦៥%ទៅ៧០% ហើយដែលតាមគម្រោង និងបញ្ចប់ការសាងសង់ជាស្ថាពរ នៅខែមិថុនាឆ្នាំ២០១៩។

ឯកឧត្តម ហ៊ុយ វណ្ណៈ មានប្រសាសន៍បន្តថា នេះជាសមិទ្ធិផលដែលកើតឡើងពីការចូលរួមទាំងគំនិត ដែលជារបស់យើងទាំងអស់គ្នា ។ អគារនេះដែរបានបញ្ជាក់ថាអ្នកសារព៏ត៌មានទាំងអស់ មានចំណែក នៅក្នុងសង្គមជាតិរបស់ខ្លួន។ តាមចក្ខុវិស័យរបស់ សហភាពសហព័ន្ធអ្នកសាព័ត៌មានកម្ពុជា គឺការពង្រឹងសមត្ថភាពវិជ្ជាជីវៈអ្នសារព័ត៌មាន។ ឯកឧត្តមបញ្ជាក់ថា "នៅពេលដែលអ្នកកាសែតភ្លឺ សង្គមភ្លឺ ដែលផ្តើមចេញពីទីនេះ"។

ទីស្នាក់ការនៃសហភាពសហព័ន្ធអ្នកសារ ព័ត៌មានកម្ពុជា និងក្លាយជាកន្លែងបណ្តុះ បណ្តាលធនធានអ្នកសារព័ត៌មាន និងកន្លែងសិក្ខាសាលា និងជាកន្លែងតាំងពិពណ៌ នៃការចងចាំរបស់អ្នកសារព័ត៌ មាន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation