ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរីបាននាំបច្ច័យចំនួនជិត៧លានរៀលដើម្បីយកទៅកសាងវត្តបន្តនៅវត្តអូយ៉ាដាវ
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ ថ្ងៃវេនទី៦ ឯកឧត្តម ទេសរដ្ឋមន្ត្រីលី ធុជ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរីនិងក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុក បានដឹកនាំមន្ត្រីរដ្ឋបាលសាលាខេត្តស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័នធ្វើបុណ្យកាន់បិណ្ឌវេនទី៦ ប្រមូលបច្ច័យជិត៧លានរៀល ដើម្បីយកទៅកសាងក្នុងវត្តបន្តនិងដើម្បីថ្វាយទានចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនិងក៏ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជិតានិងញាតិទាំងឡាយក្នុងវត្តសង្សានេះផងដែរ។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេន ទី៦នេះដែរឯកឧត្តមទេសរដ្ឋមន្ត្រី លីធុជ បានមានប្រសាសន៍ថាៈ ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ​ពេញលេញក្រោមការថ្នាក់ដឹកនាំដ៏រឹងមាំរបស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចប់សង្រ្គាមរាំរ៉ៃ ដែលផ្តល់ឱកាសឲ្យយើងទាំងអស់គ្នាមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការអភិវឌ្ឍប្រទេសលើគ្រប់វិស័យពិសេសវិស័យព្រះពុទ្ធសាសនា។ឯកឧត្តម បានបន្ត ទៀតថា÷ ក្នុងនាមលោកជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត រតនគិរីក្នងុឱកាសបុណ្ឌភ្ជុំបិណ្ឌនេះលោកតែងតែយកចិទុកដាជួយដល់ពលរដ្ឋជួបប្រទះ ដូចជាខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គ្រោះភ្លើងឆេះផ្ទះ ទុរគតជន មេម៉ាយរងគ្រោះ និងពលរដ្ឋរងគ្រោះដោយបង្ការផ្សេងៗទៀតពិសេសអ្នកជម្ងឺជួបការលំបាកនៅក្នុងមូលដ្ឋាន ជនក្រីក្រនៅតាមមូលដ្ឋានដោយមិនប្រកាន់និន្នការនយោបាយណាឡើយ។

បន្ថែមពីនេះឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី បានមានប្រសាសន៍ថាបញ្ជាក់ទៀតថាពលរដ្ឋល្អត្រូវប្រព្រឹត្តិតែអំពើល្អ សុចរិត និងជាសឲ្យឆ្ងាយពីគ្រឿងញៀនជីវិតយើងម្នាក់ៗតែងតែជួបប្រទះទុក្ខលំបាកនិងបញ្ហាផ្សេងៗជាសមិនផុតឡើុយដូច្នេះត្រូវបន្តកសាងអំពើល្អជាសឲ្យឆ្ងាយនូវអបាយមុខគ្រប់ប្រភេទដូចជាល្បែងសីុសងជាដើម។

ក្នុងឱកាសនោះទៀតដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទធ្វើយ៉ាងណាជួយការពារសន្តិសុខឲ្យបានល្អក្នុងឱកាសភ្ជុំបិណ្ឌនេះដើម្បីធានាបានសុខសន្តិភាពជូនដល់ប្រជាពលរដ្ឋដែលមកធ្វើបុណ្យទានដើម្បីឧទ្ទិសកុសលជូនដល់ញាតិកាទាំង ៧សន្តានដែលលោកបានចែកឋានទៅលោកខាងមុខ៕ដោយ៖ ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation