ឯកអគ្ករដ្ឋទូតអាមេរិកថ្មី លោក W. Patrick Murphy មកប្រទេសកម្ពុជាហើយ កាលពីយប់មិញនេះ 
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រោយពីបានតែតាំង ជាឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំនៅកម្ពុជា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក W. Patrick Murphy បានមកដល់ ប្រទេសកម្ពុជាហើយ។

នេះបើតាមលោក W. Patrick Murphy បានសរសេរនៅលើ បណ្ដាញធ្វីតធ័រ របស់លោក ជាភាសាអង់គ្លេសដែល។ ខ្លឹមសារដែលលោក សរសេរបញ្ជាក់ថា ” វាពិតជាអស្ចារ្យណាស់ ដែលបានត្រឡប់ មកប្រទេសកម្ពុជាវិញ! ពីគ្រាដំបូងរបស់ខ្ញុំនៅទីនេះខ្ញុំ មានអារម្មណ៍ស្វាគមន៍យ៉ាងកក់ក្តៅ និងទន្ទឹងរងចាំពង្រឹងទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងកម្ពុជា”។

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ លោកទូតអាមេរិកថ្មី ក៏ប្ដេជ្ញាជួយកម្ពុជា-អាមេរិក លើការពង្រឹងកិច្ចប្រតិបត្តិការ ជាពិសេស លទ្ធិប្រជាធិបតេយ្យ។

លោកបានមកកាន់តំណែងនៅកម្ពុជានេះ គឺជំនួស លោក William A. Heidt ដែលបានបញ្ចប់អាណត្តិ។លោក Willian Heidt បានស្បថចូលកាន់តំណែង ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ និងថ្វាយសារតាំងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation