សម្តេចហេង សំរិន ដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ពិនិត្យសេចក្តីព្រាងច្បាប់៣
| ព័ត៌មានជាតិ
SHARE

នៅវិមានរដ្ឋសភាជាតិ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ច ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។

បន្ទាប់ពីចប់កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា មានប្រសាសន៍ថា របៀបវារៈនៃកិច្ចប្រជុំរួមមាន

១.ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុ ម័ត យល់ព្រមលើកិច្ចព្រម ព្រៀងអាស៊ានស្តីពីពាណិជ្ជ កម្មតាមប្រព័ន្ធអេឡិចត្រូនិក។ គណៈកម្មាធិការអចិន្ត្រៃយ៍បញ្ជូនសេចក្តីព្រាងច្បាប់នេះ ឲ្យគណៈកម្មការជំនាញទី៥ពិនិត្យរួចធ្វើរបាយការណ៍ជូនមកគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។

២.ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឲ្យព្រះរាជា ណាចក្រកម្ពុជាចូលជាសាមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការ បង្កើតសម្ព័ន្ធ ភាពថាមពលព្រះអាទិត្យអន្តរជាតិ។គណៈកម្មាធិការអចិន្ត្រៃយ៍បញ្ជូនសេចក្តីព្រាងច្បាប់នេះឲ្យគណៈកម្មការជំនាញទី៣ទី៥និងទី៩ ពិនិត្យរួចធ្វើរបាយការណ៍ជូនមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភា។

៣.ការពិនិត្យសេចក្តីព្រាងរបាយការណ៍ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និងលើកទី៣នីតិកាលទី៦។

សូមជម្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានកំណត់យកដើមខែតុលា ឆ្នាំ២០១៩ បន្តសម័យប្រជុំ រដ្ឋសភាលើកទី៣ នីតិកាលទី៦ ដែលដឹកនាំប្រជុំ ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ៕អត្ថបទ៖ វង សុភ័ក្ត្រ រូបភាព៖ ប៉ក់ សុខឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation