គ្រោះថ្នាក់ណាស់ រឹងអូសបានបង្គាចាក់ចាហួយមានសាធាតុគីមី២៩គីឡូក្រាមពីផ្សារនានានៅខេត្តព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ ៖ ដើម្បីរក្សាសុខភាពជូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ មន្ទីរពាណិជ្ជកម្មខេត្តរួមជាមួយមន្ត្រីសាលាខេត្តព្រះសីហនុ បានចុះពិនិត្យមើលបន្លែមឹកបង្គាស្រស់ដាក់សាធាតុគីមីនិងទំនិញ ខូចគុណភាពហួសកាលបរិច្ឆេតប្រើប្រាស់នាព្រឹកថ្ងៃទី២០កុម្ភៈឆ្នាំ២០១៩នៅផ្សារពាណិជ្ជកម្មនិងផ្សារទំនើបមួយចំនួនក្នុងក្រុងព្រះសីហនុ។

ដោយអនុវត្តតាមការណែនាំរបស់អគ្កនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មក្នុងការរឹតបន្តឹងស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញនិងសេវាផ្សេងៗដែលបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើបា្រស់ ព្រោះបញ្ហាសុខភាពគឺជាកក្តាចម្បង ដូចនេះហើយទើបមន្ត្រីសាខាកាំកុងត្រូលខេត្តបានចុះពិនិត្យញឹកញ៉ាប់នៅតាមទីផ្សារ តាមហាងទំនិញផ្សេងៗ ដើម្បីពិនិត្យ រកសារធាតុគីមី (ហ្វ័រម៉ូលីន បូរ៉ាក់)ដាក់ទៅលើមឹក បង្គារ ស្រស់ ប្រហិត ជ្រួក មាំ ដែលយកមកដាក់លក់នៅលើទីផ្សារ។

លោក គឹម វិដាល អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុបានឲ្យដឹងថាក្រោយពីចុះពិនិត្យរកមើលទំនិញ ខូចគុណភាព និងមឹក បង្គារស្រស់ បន្លែត្រីសាច់នៅផ្សារពាណិជ្ជកម្មស្ថិតនៅក្នុងសង្កាត់លេខ ២ក្រុងព្រះសីហនុ ពិនិត្យឃើញសារធាតុគីមី ចាក់ចាហួយនៅលើបង្គាស្រស់ចំនួន២៩គីឡូក្រាមនិងលតខៀវ៣គីឡូក្រាមមានជាតិ(បូរ៉ាក់) ធ្វើការដកហូតនិងធ្វើកិច្ចសន្យា ពន្យល់ណែនាំកុំឲ្យលក់ផលិតផលដាក់សារធាតុគីមីបន្តទៅទៀតដែលនាំឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

ក្នុងឱកាសនោះមន្ត្រីសាខាក៍បានបន្តពិនិត្យនៅតាមហាងទំនិញចិនដោយរកឃើញផលិតផលខូចគុណភាពមួយចំនួនបានដកហូតយកមកកំទេចចោលនៅព្រឹកថ្ងៃទី២០កុម្ភៈឆ្នាំ២០១៩នេះតែម្តង។ហើយក្រោយពីពិនិត្យទំនិញខូចគុណភាពនិងមឹកបង្គាមានសារធាតុគីមីមន្ត្រីសាខាក៍បានពិនិត្យទីតាំងស្ថានីយ៍ប្រេងឥន្ទៈដើម្បីពិនិត្យមើលពីតំលៃប្រេងនិងពន្យល់ណែនាំដល់ម្ចាស់ស្ថានីយ៍ទាំងអស់គោរពទៅតាមច្បាប់នៃក្រសួងពាណិជ្ជកម្មដែលបានកំណត់៕អត្ថបទ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation