ផ្លូវជាតិលេខ៤៨ កំពុងរងការបាក់ស្រុត រដ្ឋបាលខេត្តកោះកុង សម្រេចធ្វើការផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តធំដឹកទំនិញធុនធ្ងន់រយៈពេល២ថ្ងៃ
| ព័ត៌មានជាតិ
SHARE

កោះកុង៖ផ្លូវជាតិលេខ៤៨គឺជាដង្ហើមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់របស់ខេត្តកោះកុងដែលមានទំនាក់ទំនងផ្សារភ្ជាប់ប្រទេសទាំងពីរ ថៃនិងកម្ពុជា។

បច្ចុប្បន្នផ្លូវមួយខ្សែកំពុងរងការខូចខាតជាបណ្តើរៗ ដោយបញ្ហាអាកាសធាតុ បានបន្តធ្លាក់ភ្លៀងឥតឈប់ឈរ បង្កឲ្យមានការបាក់ស្រុតនៅកន្លែងមួយចំនួន។

រដ្ឋបាលខេត្តកោះកុង សម្រេចធ្វើការផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តដឹកទំនិញធុនធ្ងន់រយៈពេល២ថ្ងៃ ស្របពេលដែលទឹកភ្លៀងបានហូរច្រោះទម្លុះគ្រឹះផ្លូវជាតិលេខ៤៨ បណ្តាលឲ្យ រងការបាក់ស្រុតកាលពីរសៀល ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៩វេលាម៉ោង១និង៣០នាទី ត្រង់ចំណុចចន្លោះ គីឡូម៉ត្រ ៤៥ និង៤៦ ស្ថិតនៅក្នុងភូមិប្រលាន ជិត បឹងមាស ក្នុងឃុំកណ្ដោល ស្រុកបទុមសាគរ ខេត្តកោះកុង បង្កឲ្យមានការកកស្ទះរថយន្តដឹកទំនិញធំៗ មិនអាចឆ្លងកាត់បាន។

លោក ហាក់ ឡេង អភិបាលស្រុកបទុមសាគរកំពុងដុតដៃដុតជើង ចុះពិនិត្យរកវិធីជួសជុលកែសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ឲ្យបានទាន់ពេលវេលា ដោយសហការជាមួយមន្ត្រីជំនាញនៃមន្ទីរសាធារណការខេត្ត។

លោក ផាត់ សេង ប្រធានស្តីទីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកោះកុង បានឲ្យដឹងថា ការជួសជុលបានធ្វើរួចរាល់ហើយនៅម៉ោង១០និង៣០នាទីយប់មិញ ។លោកផាត់ សេង បន្តឲ្យដឹងទៀតថា ក្រោយការជួសជុលរួចភ្លាម ត្រូវអនុញ្ញាត ឲ្យឡានតូចធំ ដែលកំពុងចរាចរណ៍នៅយប់នោះបើកឆ្លងកាត់បង្ហាប់សិនដើម្បីជាការសាកល្បង ប្រសិនបើមិនមានបញ្ហានោះខាងរដ្ឋបាលខេត្តនឹងជូនដំណឹងជាថ្មី៕ដោយ៖តាំង សុន្នី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation