រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចស្នើ ក្រសួងស្ថាបន  វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ រួមគ្នាលើកស្ទួយសិទ្ធិជនមានពិការភាពតាមរយៈកាត់បន្ថយអាកប្បកិរិយារើសអើងជនមានពិការភាព ជាពិសេសមនុស្សគ-ថ្លង់
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម វង សូត រដ្ឋមន្ត្រីសង្គមកិច្ចមានប្រសាសន៍ថា៖ដើម្បីបន្តជំរុញដល់ការអភិវឌ្ឍលើវិស័យពិការភាព ឱ្យបានខ្លាំងក្លាថែមទៀត ឯកឧត្តមបានផ្តល់អនុសាសន៍ជមួយចំនួនដើម្បីជាមូលដ្ឋានក្នុងការអនុវត្ត និងចែករំលែកគំនិតថ្មីៗក្នុងនោះក៏បានស្នើក្រសួងស្ថាប័ន ថ្នាក់ជាតិ ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ រួមគ្នាលើកស្ទួយសិទ្ធិជនមានពិការភាពតាមរយៈកាត់បន្ថយអាកប្បកិរិយារើសអើងជនមានពិការភាព ជាពិសេសមនុស្សគ-ថ្លង់ ដើម្បីបញ្ជ្រាបពួកគេចូលក្នុងការអភិវឌ្ឍសង្គមប្រកបដោយស្មើភាពនិងស្មើសិទ្ធិ។

អនុវត្តតាមអនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ តម្រូវគ្រប់ទូរទស្សន៍រដ្ឋ និងឯកជនដាក់បញ្ចូលការបកប្រែភាសាសញ្ញាក្នុងកម្មវិធីដូចជា ព័ត៌មាន ព្រឹត្តិការណ៍ទាន់ហេតុការណ៍ និងកម្មវិធីកំសាន្តនានា ។ល។-អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវរៀបចំវគ្គបណ្តុះបណ្តាលបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិកាភាព” ដល់គ្រប់ភាគីពាក់ព័ន្ធ វិស័យសាធាណៈនិងឯកជន ដើម្បីធានាថា គ្រប់ផ្លូវថ្នល់ សំណង់អគារ ដែលផ្តល់សេវាសាធារណៈមានការសម្របសម្រួលសមស្របសម្រាប់ជនមានពិការភាព។

  ឯកឧត្តម វង សូត រដ្ឋមន្ត្រីសង្គមកិច្ច អតីត យុទ្ធជន និង យុវនិតិសម្បទា មានប្រសាសន៏បែបនេះក្នុងទិវាមនុស្ស គ ថ្លង់ ប្រចាំឆ្នាំ ប្រារព្វធ្វើនៅទីស្តីការក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី១៨ ខែ កញ្ញាឆ្នាំ២០១៩ បានប្រារព្វទិវាមនុស្ស គ ថ្លង់ ដែលមានការអញ្ជើញចូលរួមពី មន្ត្រីពាក់ព័ន្ធជាច្រើន និងជនមានពិការភាព ផងដែរ។ 

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្លែងថា៖នៅលើពិភពលោក ទិវាមនុស្សគ-ថ្លង់ ត្រូវបានប្រារព្វឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥៨ មកម្ល៉េះ។ ដោយឡែក នៅព្រះរាជាណាចក្រកម្ពុជា ការរៀបចំទិវាមនុស្សគថ្លង់នេះ ត្រូវបានរៀបចំឡើងក្នុងកម្រិតថ្នាក់ជាតិ ចាប់តាំងពីឆ្នាំ២០១៣។ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាមនុស្សគថ្លង់អន្តរជាតិ ដែលជាការទទួលស្គាល់ពីសារៈសំខាន់នៃការប្រើប្រាស់ភាសាសញ្ញា និងជាទិសដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ពិសេសជាការបំពេញតាមការសន្យារបស់រដ្ឋជាភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងស្របតាមទិសស្លោក “មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក” ។ ទិវានេះ ផ្តល់ឱកាសដើម្បីគាំទ្រ និងការពារអត្តសញ្ញាណភាសាសញ្ញា និងភាពចម្រុះនៃ វប្បធម៌របស់អ្នកប្រើប្រាស់ភាសាសញ្ញាទាំងនៅព្រះរាជាណាចក្រកម្ពុជា និងនៅលើពិភពលោក។

រូបភាព និង អត្ថបទ គង់ វណ្ណៈ 
Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation