តំណាងប្រទេសកម្ពុជា ចូលគាល់ព្រះមហាក្សត្រ ប្រទេសព្រុយណេដារូសាឡិម
| ព័ត៌មានជាតិ
SHARE

ក្នុងឱកាសដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលគាល់ ព្រះចៅស៊ុលតង់ HAJI HASSANAL BOLKIAH MU’IZZADDIN WADD AULAH ព្រះមហាក្សត្រ នៃប្រទេសព្រុយណេ កាលពីរសៀលថ្ងៃទី១៧ កញ្ញា នៅឯព្រះបរមរាជវាំង ព្រះមហាក្សត្រព្រុយណេ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស បានទូលថ្វាយដល់ ព្រះមហាក្សត្រព្រុយណេ នូវពាក្យពេចន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹក គោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងទូលថ្វាយ នូវការរីកចម្រើនរបស់កម្ពុជា ព្រមទាំងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលមក លើសហគមន៍អ៊ិស្លាម ជាមួយនឹងការផ្ដល់ជូន នូវអត្ថប្រយោជន៍ជាច្រើន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគោរពយាងព្រះមហាក្សត្រ នៃប្រទេសព្រុយណេ យាងមកបំពេញ ព្រះរាជទស្សនកិច្ចនៅកម្ពុជា និងបានជួបបងប្អូនសហគមន៍ខ្មែរអ៊ិស្លាម។

មានព្រះរាជបន្ទូលតបវិញ ព្រះអង្គម្ចាស់ HAJI HASSA NAL BOLKIAH MU’IZZADDIN WADD AULAH បានសម្ដែងនូវទឹកព្រះទ័យ សប្បាយរីករាយក្រៃលែង ដែលបានទទួលនូវពាក្យពេចន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចទាំងទ្វេ នឹងសព្វព្រះរាជហឫទ័យ ផ្ដាំផ្ញើសាកសួរសុខទុក្ខត្រឡប់ ទៅសម្ដេចទាំងទ្វេវិញ ដោយមនោសញ្ចេតនា ដ៏ជ្រាលជ្រៅជាទីបំផុត។ ព្រះអង្គក៏បានកោតសរសើរ នូវការរីកចម្រើន និង ការអនុវត្តគោលនយោបាយ សុខដុមនីយកម្មយ៉ាងល្អប្រសើរនៅកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ព្រះអង្គមានព្រះរាជបន្ទូលសន្យាថា នឹងយាងមកបំពេញ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ។

សូមបញ្ជាក់ថា ព្រះមហាក្សត្រព្រុយណេសព្វថ្ងៃនេះ គឺជាមិត្តដ៏ជិតដិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ សម្តេចព្រុយណេ កាន់តំណែងនៅប្រទេសព្រុយណេ សម្តេចតេជោ ហ៊ុន សែន កាន់តំណែងនៅប្រទេសកម្ពុជា។ ថ្នាក់ដឹកនាំកំពូលទាំង២នេះ មានទំនាក់ទំនងគ្នាយ៉ាងល្អប្រពៃ និងមានចំណង់ចំណូលចិត្ត គឺវាយកូនហ្គោលដូចគ្នា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation