ព្រឹត្តិការណ៍ពិព័រណ៍វេជ្ជសាស្រ្ត និងសម្ផស្ស របស់ពិភពលោក ចាប់ផ្តើមហើយនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ព្រឹត្តិការណ៍ពិព័រណ៍វេជ្ជសាស្រ្ត និងសម្ផស្សដ៏ធំបំផុតរបស់ពិភពលោក គឺ Cambodia Phar-Med 2019 & Beauty Connect Cambodia 2019 បានចាប់ផ្តើមហើយនៅក្នុងប្រទេសកម្ពុជា ដោយរៀបចំធ្វើឡើងពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៩ នេះ នៅសណ្ឋាគារThe Great Duke រាជធានីភ្នំពេញ ។

តំរូវការសំរាប់សេវាថែទាំសុខភាព និងសំភារៈវេជ្ជសាស្រ្តនៅតែមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំស្របពេលដែលអាជីវកម្មថែរក្សាសម្ផស្សនៅកម្ពុជា កំពុងតែមានការកើនឡើងយ៉ាងឆាប់រហ័សនៅពេលដែលអ្នកមានប្រាក់ចំណូលខ្ពស់ និងមជ្ឈិមប្រទេសកំពុងតែកើនឡើង។

នៅឆ្នាំនេះចំនួនអ្នកតាំងពិព័រណ៍កើនច្រើនខាំងជាងឆ្នាំមុន សម្រាប់ព្រឹត្តិការណ៍ ឆ្នាំ២០១៩ ។ មានយីហោជិត ១៥០ ត្រូវបានដាក់តាំងបង្ហាញហើយរំពឹងថានឹងមានភ្ញៀវទេសចរ ៣,៥០០នាក់មកចូលរួម មិនត្រឹមតែជាភ្ញៀវនៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងនៅអាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោកផងដែរ។

គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានទសវត្សថ្មីៗនេះ ទីផ្សារថែទាំសុខភាពកម្ពុជា មានតម្លៃ១ពាន់លានដុល្លារ ហើយកំពុងកើនឡើងក្នុងអត្រាទ្វេដងក្នុងមួយឆ្នាំ ៗ។ ប្រទេសកម្ពុជា ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលបានប្រាក់ចំណេញ ដែលអ្នកវិនិយោគចាប់អារម្មណ៍បំផុត។ ពិព័រណ៍នេះ ជាឱកាសសម្រាប់អ្នកតាំងពិព័រណ៍ និងអ្នកទស្សនា ក្នុងវិស័យថែទាំសុខភាពនិងសម្ផស្ស អាចភ្ជាប់ទំនាក់ទំនង និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួននៅលើទីផ្សារកម្ពុជ៕អត្ថបទ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation