អាជ្ញាធររាជធានីដាក់វិធានការចំពោះទីតាំងណេតដែលបង្កប់ល្បែងស៊ីសង ចាប់ទាំងអ្នកលេងនិងម្ចាស់ទីតាំង
| ព័ត៌មានជាតិ
SHARE

អភិបាលរាជធានីភ្នំពេញលើកឡើងថា អ្នកប្រកបអាជីវកម្មណេត កាហ្វេអនឡាញ ដែលមានបង្កប់ល្បែងស៊ីសង គឺមានទោសទាំងអ្នកលេងនិងម្ចាស់ទីតាំងផងដែរ។ ការលើកឡើងបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដឹកនាំដោយឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតព្រឹកថ្ងៃទី១៨កញ្ញានេះនៅរដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបន្ថែមឲ្យដឹងថាអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាអាជ្ញាធរដែនដីត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់បំផុតមិនត្រូវអនុញ្ញាតឲ្យមានអាជីវកម្មណេត កាហ្វេអនឡាញ ដែលមានបង្កប់ល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ជាដាច់ខាត ក្នុងករណីដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនត្រូវបង្ក្រាបភ្លាមៗទាំងអ្នកលេង និងម្ចាស់ទីតាំងដែលប្រកបអាជីវកម្មខុសច្បាប់នេះ។

ក្នុងកិច្ចប្រជុំនោះផងដែរអភិបាលរាជធានីក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ត្រូវដាក់វេនយាមប្រចាំការ យាមកាមនៅពេលយប់ ជាពិសេសឱកាសឈប់សម្រាករយៈពេលបីថ្ងៃ ដែលប្រជាពលរដ្ឋត្រឡប់ទៅកាន់ស្រុកកំណើត រឺទៅកាន់ទីរមណីយដ្ឋានផ្សេងៗ ត្រូវជួយសម្រួលចរាចរណ៍និងផ្សព្វផ្សាយពីការទប់ស្កាត់គ្រោះអគ្គិភ័យផងដែរ៕អត្ថបទនិងរូបភាព៖ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation