ជំនន់ទឹកភ្លៀងដែលគំរាមកំហែងលើស្រុកសំឡូតបានស្រកចុះធូរស្រាលបន្តិចហើយ ខណៈមន្ត្រីជំនាញបើកទ្វាទំនប់ទឹកសេកសកចូលស្ទឹងសង្កែ
| ព័ត៌មានជាតិ
SHARE

ជំនន់ទឹកភ្លៀងដែលបុកផ្តាច់ស្ពានយោល និងគំរាមកំហែងត្រូវជន្លៀសពលរដ្ឋស្រុកសំឡូតចេញ ពីលំនៅស្ថាន ស្ថានភាពបានធូរស្រាលវិញហើយ ខណៈមន្ត្រីជំនាញបើកទ្វារទំនប់ទឹកសេកសកបញ្ចៀសចូលស្ទឹងសង្កែ។


លោក សើ ម៉េត អភិបាលស្រុកសំឡូតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះបានឲ្យដឹងថា ទឹកភ្លៀងបន្តធ្លាក់យ៉ាងគំហុកពេញមួយយប់ទល់ភ្លឺ ចាប់តាំងព្រលប់ថ្ងៃទី១៥ កញ្ញាមកបានបង្កឲ្យឃុំចំនួន៤ក្នុងស្រុកសំឡូតរងការជន់លិច ពិសេសនៅតំបន់ទំនាបទីប្រជុំជនឃុំសំឡូត តាតោក ឃុំតាសាញ និងអូរតាទៀករបស់ស្រុកសំឡូត ក្នុងខេត្តបាត់ដំបង។

ជំនន់ទឹកភ្លៀងនៅតំបន់ជួរភ្នំឋិត នៅប៉ែកខាងលើស្រុកសំឡូតនេះបានបុកផ្តាច់ស្ពានយោលស្ទឹងគ្រញូងខូចខាតទាំងស្រុង និងបង្ខំឲ្យអាជ្ញាធរស្រុកជាប់ព្រំដែនមួយនេះជន្លៀសប្រជាពលរដ្ឋចំនួន២៧គ្រួសារភ្លាមៗចេញពីលំនៅដ្ឋានជាបណ្តោះ អាសន្ន ដើម្បីទៅរកទីទួលមានសុវត្ថិភាព។ អំណាចជំនន់ទឹកភ្លៀងហូរចាក់យ៉ាងគំហុកភ្លាមៗនេះធ្វើអោយប្រជាពលរដ្ឋត្រូវប្រញាប់ប្រញាល់រំដោះខ្លួនចេញ ដោយឡែកសម្ភារះ ឬទ្រព្យសម្បត្តិសំខាន់ៗផ្សេងៗមិនអាចយកចេញទាន់បានឡើយ។

លោកអភិបាលស្រុកសំឡូតបន្តថាទឹកហូរផ្តាច់កំណាត់ ផ្លូវ និងស្ពានជាច្រើនបានធ្វើដំណើរ ឆ្លងកាត់បានខ្លះវិញហើយ។ នៅក្នុងហេតុការណ៍គ្រោះធម្ម ជាតិនេះមិនមានការប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វឡើយ ប៉ុន្តែ លោកក៏ដូចជាមន្ត្រីក្រុមការងាររួមជាមួយនឹងកម្លាំងសមត្ថកិច្ចជាច្រើនទៀតកំពុងតែមមាញឹកជួយសង្គ្រោះដល់ប្រជា ពលរដ្ឋប្រមាណជា៣០នាក់ដែលជាប់នៅលើទីទួលមួយកន្លែងឋិត នៅក្នុងភូមិដូនព្រឹកដើម្បីធានាសុវត្ថិភាពឲ្យប្រសើរឡើង។

ជំនន់ដែលហក់ឡើងយ៉ាងគំហុកខាងលើនេះបានជោរជន់បន្ទាប់ពីនៅទូទាំងស្រុកសំឡូត ពិសេសនៅតំបន់ភ្នំបានគ្របដណ្តប់ទៅដោយភ្លៀងធ្លាក់យ៉ាងជោគជាំចាប់តាំងព្រលប់ថ្ងៃទី១៥ រហូតដល់រសៀលម៉ោង២ រសៀល ថ្ងៃទី១៦ ខែកញ្ញា ទើបស្រកចុះបណ្តើរៗទៅវិញដោយ សារមន្ត្រីជំនាញមន្ទីរធនធានទឹក និងឧតុនិ យមខេត្តបាត់ដំបងបើកទ្វារទំនប់ទឹកពហុបំណងសេកសកដើម្បីបញ្ចៀសទឹកឲ្យហូរចូលក្នុងស្ទឹងសង្កែចុះទៅផ្នែកខាងក្រោម៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation