ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនCBS សូមគោរពអបអរសាទរជូនអ្នកឧកញ៉ា គិត ម៉េង ដែលជាប់ជាប្រធានសភាពាណិជ្ជកម្មកម្ពុជាអាណត្តិថ្មី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃនេះទី១៦ ខែកញ្ញា ឆ្នាំ២០១៩ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១ និងប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៤។ ជាលទ្ធផល អ្នកឧកញ៉ា គិត ម៉េង បានជាប់ឆ្នោតធ្វើជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងប្រធានសភាពាណិជ្ជកម្មកម្ពុជា សម្រាប់ដឹកនាំសភាពាណិជ្ជកម្មអាណ្តិតថ្មី ៣ឆ្នាំបន្តទៀត។

សូមជម្រាបថា ការបោះឆ្នោតសភាពាណិជ្ជកម្ម អាណត្តិទី៤ លើកទី១ នេះ អ្នកឧកញ៉ា គិត ម៉េង ជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដោយសំឡេងគាំទ្រ ៣៥ លើ ៣៦ ដែលជាសំឡេងគាំទ្រដ៏លើសលុបពីសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម។ បន្ទាប់ពីជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ  អ្នកឧកញ៉ា គិត ម៉េង ត្រូវបានប្រធានសភាពាណិជ្ជកម្ម រាជធានី ខេត្ត ទាំង១៥ រូប ធ្វើការបោះឆ្នោតជាសម្ងាត់ ដោយតម្លាភាព និងសុក្រឹត ដើម្បីគាំទ្រ អ្នកឧកញ៉ា គិត ម៉េង បន្តធ្វើជាប្រធានសភាពាណិជ្ជកម្ពុជា អាណត្តិទី៤ ដោយសំឡេងបោះឆ្នោតគាំទ្រ ១៥ លើ១៥សំឡេង។

នៅក្នុងឱកាសដ៏រីករាយឧត្តុង្គឧត្តមនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន CBS ដែលរួមមានទូរទស្សន៍ CTN, MyTV, CNC, CTN International, វិទ្យុភ្នំពេញ FM 94 MHz និង TMS  បានសម្តែងនូវការអបអរសារទរយ៉ាងក្លៀវក្លាបំផុត គោរពជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបន្តកាន់តំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិថ្មី អាណត្តិទី៤។ 

តាមរយៈលិខិតអបអរសាទរគោរពផ្ញើជូនអ្នកឧកញ៉ា គិត ម៉េង នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន CBS  ពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះមុខតំណែង អ្នកឧកញ៉ា ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានមកពីការបោះឆ្នោតគាំទ្រជាបន្តទៀតពីសំណាក់សមាជិកសមាជិកាដ៏ឧត្តុង្គឧត្តម្ភនៃសភាពាណិជ្ជកម្មកម្ពុជា។ នេះសរបញ្ជាក់ឲ្យឃើញថា អ្នកឧកញ៉ា ពិតជាឥស្សរជនដ៏ឧត្តុង្គឧត្តមក្នុងវិស័យឯកជននៃព្រះរាជាណាចក្រកម្ពុជា មានស្នាដៃដ៏ធំធេង រួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះបានធ្វើឲ្យប្រទេសកម្ពុជាស្គាល់នូវការលូតលាស់ វិបុលភាព តាមលំនាំនៃសេដ្ឋកិច្ចទីផ្សារសេរី និងដំណើរការនៃលិទ្ធិប្រជាធិបតេយ្យ ជាគុណប្រយោជន៍ដល់ការលើកកម្ពស់ជីវភាពរស់នៅជូនពលរដ្ឋកម្ពុជា។ ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះដែរ  ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន CBS សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ព្រមទាំងវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមទ្រង់ព្រះមេត្តា ប្រោះព្រំសព្ទសាធុការពរជ័យ ដ៏មហាប្រសើរបំផុត ជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន ព្រមទាំងបុត្រាបុត្រីទាំងអស់ សូមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរកត់សម្គាល់ថា បន្ទាប់ពីទទួលបានជ័យជម្នះដ៏ត្រចះត្រចង់បែបនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី ៤ បានថ្លែងអំណរគុណដល់ប្រធានសភាពាណិជ្ជកម្មរាជធានីខេត្តទាំងអស់ដែលបានបោះឆ្នោតគាំទ្រអ្នកឧកញ៉ា។ ថ្លែងក្នុងពិធីបិទពិធីបោះឆ្នោតក្រោមអធិបតីភាពឯកឧត្តម ប៉ាន់ សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នាល្ងាចថ្ងៃទី១៦ ខែកញ្ញានេះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញឆន្ទៈថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការគាំទ្រដល់វិស័យឯកជនទាំងជាតិ និងអន្តរជាតិ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី។អ្នកឧញ៉ា គិត ម៉េង បានបញ្ជាក់ថា តាមរយៈការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យវិស័យឯកជន ក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជាមានឱកាសបម្រើដល់សេដ្ឋកិច្ចជាតិ ដើម្បីផលប្រយោជន៍ដល់ជាតិនិងប្រជាជន៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation