ប្រជាពលរដ្ឋ២៥៣៩គ្រួសារ ក្នុងស្រុកត្បូងឃ្មុំដែលកំពុងរង គ្រោះដោយជំនន់ទន្លេមេគង្គទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា អនុ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជា ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នេះបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា មកចែកជូនប្រជាពលរដ្ឋចំនួន២៥៣៩គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកត្បួងឃ្មុំ ដែលទទួលរងផលប៉ះពាល់ ដោយទឹកជំនន់ទន្លេមេគង្គ។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាស នោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាបានលើកឡើងថា ក្នុងមួយឆ្នាំយើងមានម្តងជាទៀងទាត់សម្រាប់បងប្អូនដែលរស់នៅតាមដងទន្លេដែលត្រូវទឹកជនលិច ដែលបញ្ហានេះគ្មានអ្នក ណាម្នាក់អាចទប់ស្កាត់បានឡើយ ដូច្នេះមានចូលរួមប្រុង ប្រយ័ត្នទាំងអស់គ្នា ធ្វើយ៉ាងណាកុំឲ្យមានគ្រោះថ្នាក់ដល់ អាយុជីវិត ឬបាត់បង់ទ្រព្យសម្បត្តិ ។ ក្នុងនោះយើងត្រូវថែ ទាំសុខភាព ឲ្យបានល្អពោលគឺរស់នៅមានអណាម័យជានិច្ច ជាងនេះទៅទៀតត្រូវថែទាំកូនតូចៗកុំឲ្យលេងទឹកដែលងាយប្រឈមនឹងគ្រោះថ្នាក់លង់ទឹក ។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ ថា ដោយសារគ្រោះមហន្តរាយធម្មជាតិ តែងតែបង្កផលប៉ះ ពាល់ដល់ពលរដ្ឋក្នុងខេត្ត ជាបន្តបន្ទាប់តាមគម្រោង ឆ្នាំ២០២០ខាងមុខនេះ នៅខេត្តត្បូងឃ្មុំ នឹងរៀបចំឲ្យមាន ដីទីទួលសុវត្ថិភាពមួយកន្លែង មានទំហំរហូតដល់១០ហិកតា មានហរដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដើម្បីជាទីស្នាក់អាស្រ័យបណ្តោះអាសន្ន ដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយ ធម្មជាតិផ្សេងៗ។

ដោយឡែកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវជឿទុកចិត្តលើការ ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដើម្បីបន្តការថែរក្សាសុខសន្តិភាព និងការ អភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត ដោយកុំជឿតាមការញុះ ញង់របស់ជនអគតិមួយចំនួន ដែលមិនបានជួយអ្វីដល់ ប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយ ថែមទាំងបព្យាយាម បង្កឲ្យមានភាពចលាចល ញុះញង់ឲ្យខ្មែរបែកបាក់ សាមគ្គី បង្កើតឲ្យមានភ្លើងសង្គ្រាមបង្ហូរឈាមជាថ្មីម្ដងទៀត។

បើតាមឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំបានឲ្យដឹងថា ស្ថានភាពទឹកជំនន់ បានបណ្តាលឲ្យ ប្រជាពលរដ្ឋ ទទួលរងនូវការលិចលង់ផ្ទះសម្បែង ទ្រព្យ សម្បត្តិ និងដំណាំ ផ្សេងៗចំនួន ០៤ស្រុក មានស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកតំបែរ និងស្រុកអូររាំងឪ ស្មើនឹង ១៨ ឃុំ ៨៦ភូមិ បានជម្លៀសប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះ អាសន្ននៅទីទួលសុវត្ថិភាពសរុបចំនួន ៣,២៥៨ គ្រួសារ ស្មើនឹង ១០,២៩១នាក់។ ក្នុងរយៈពេល ០២សប្តាហ៍នៃ ខែកញ្ញានេះ សាខាកាកបាកក្រហមកម្ពុជាខេត្ត បាននាំយក អំណោយមនុស្សធម ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរង គ្រោះទឹកជំនន់ និងស្នាក់នៅទីទួលសុវត្ថិភាពបានចំនួន ០៦លើក ស្មើនឹង២,១១៣គ្រួសារ រួមមាន ស្រុកអូររាំងឪ ០១លើក ស្មើនឹង ៣៤គ្រួសារស្រុកតំបែរ ០១លើក ស្មើនឹង ២៥គ្រួសារ ស្រុកក្រូចឆ្មារ ០១លើក ស្មើនឹង ៣០០គ្រួសារ និង ស្រុកត្បូងឃ្មុំ ០៣លើក ស្មើនឹង ១,៧៥៤គ្រួសារ។

នៅថ្ងៃនេះអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា បន្តជូនដល់បងប្អូន ប្រជាពលរដ្ឋចំនួន ២,៥៣៩ គ្រួសារ ក្នុងឃុំចំនួន ០៤ រួមមាន ឃុំជីរោទិ៍ទី១ ឃុំទន្លេបិទ ឃុំបឹងព្រួល និងឃុំពាមជីលាំង នៃស្រុកត្បូងឃ្មុំ ដែលរងគ្រោះទឹកជំនន់ និងកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព។


សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ សរុបទូទាំងខេត្ត ប្រជាពលរដ្ឋទទួលអំណោយពីសាខាកាកបាទក្រហមខេត្ត ប្រមាណជិត៤៧០០គ្រួសារហើយ៕ដោយ៖ជឹង សេងឡុង


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation