សភាពាណិជ្ជកម្មរាជធានីភ្នំពេញ ចាប់ផ្តើមបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង អាណត្តិទី៤ លើកទី១
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិង គណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្ម បានឲ្យដឹងនៅថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ថា សភាពាណិជ្ជកម្មរាជធានីភ្នំពេញ បានរៀបចំការបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៤ លើកទី១។

ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងប្រធានសភាពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួមពីសមាជិកសមាជិកាសភាពាណិជ្ជកម្មរាជធានីភ្នំពេញ, ពាណិជ្ជករ, ឧស្សាហករ, អ្នកធ្វើអាជីវកម្ម, កសិកម្ម និងសេវាកម្ម ដែលបានចូលរួមបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងប្រធានសភាពាណិជ្ជកម្មកម្ពុ អាណត្តិទី៤ លើកទី១ នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ជាថ្ងៃបោះឆ្នោត ដែលចាប់ផ្តើមពីម៉ាង ០៨:០០នាទីព្រឹក ដល់ម៉ោង ០៣:០០ នាទីរសៀល នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ-កម្ពុជា។

សូមបញ្ជាក់ថា សភាពាណិជ្ជកម្មរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា សម្រាប់សមាជិក សមាជិកាសភាពាណិជ្ជកម្មរាជធានីភ្នំពេញ, ពាណិជ្ជករ, ឧស្សាហករ, អ្នកធ្វើអាជីវកម្ម, កសិកម្ម និងសេវាកម្ម ដែលបានចុះឈ្មោះបោះឆ្នោតទាំងអស់ បានមកចូលរួមបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដោយយកមកជាមួយនូវប័ណ្ណបោះឆ្នោត និងអត្តសញ្ញាណប័ណ្ណ (ច្បាប់ដើម) ឬ លិខិតឆ្លងដែន (ច្បាប់ដើម)៕ដោយ៖ ចេង ឆហួត


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation