ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.កលើកឡើងពីគោលការណ៍៦ចំនុចដើម្បីក្លាយជាសមាជិក សមាជិកាក្រុមគ្រូពេទ្យល្អ
| ព័ត៌មានជាតិ
SHARE

  ក្នុងនាមជាសមាជិកនៃសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ដ៏ល្អត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ចំនួន៦ចំនុច ដែលក្នុងនោះរួមមានបទបញ្ជាផ្ទៃក្នុងនិងលក្ខខណ្ឌតិកៈ របស់សម្ព័ន្ធគ្រូពេទ្យ ត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈនិងជាក្តីសង្ឃឹមនៃអ្នកជំងឺគ្រប់រូបផងដែរ។

  នេះតាមការលើកឡើងរបស់លោកជំទាវ យឹម  ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ខណៈអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.កសាខាមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមៈ ដែលមានសមាជិក សមាជិកាប្រមាណជាង១០០នាក់ នាសាលប្រជុំមន្ទីរពេទ្យ នាព្រឹកថ្ងៃទី១៥ កញ្ញានេះ។ 

  លោកជំទាវយឹម  ឆៃលីន ហ៊ុន ម៉ានី បានបន្តអោយដឹងថាក្នុងនាមជាសមាជិកនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ត្រូវបន្តរៀនសូត្របង្កើនចំណេះដឹងដើម្បីទុបស្កាត់ជំងឺថ្មីៗចំឡែកៗ ដែលមិននឹកស្មានដល់និងដកស្រង់បទពិសោធន៍ល្អៗពីរៀមច្បង ពីគ្រូពេទ្យល្បីទាំងក្នុងតំបន់និងប្រទេសជិតខាងព្រមទាំងផ្ទេរចំណេះដឹងនិងបទពិសោធន៍ល្អៗដល់ប្អូនៗជំនាន់ក្រោយផងដែរ លោកជំទាវបន្ថែមអោយដឹងថាក្នុងនោះត្រូវរៀបចំកម្មវិធីដើម្បីចុះពិនិត្យជូនប្រជាពលរដ្ឋដែលនៅឆ្ងាយពីសេវាព្យាបាលនិងពលរដ្ឋក្រីក្រខ្វះខាតថវិកាតាមតែអាចធ្វើទៅបាន ត្រូវមានការសាមគ្គីផ្ទៃក្នុងខ្ពស់ មានការទទួលខុសត្រូវ។

  សូមជម្រាបជូនថាសម្ព័ន្ធគ្រូពេទ្យស.ស.យ.កត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានីប្រធានស.ស.យ.ក និងលោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក។រហូតមកដល់បច្ចុប្បន្ននេះសម្ព័ន្ធគ្រូពេទ្យស.ស.យ.កមានសមាជិកសរុបចំនួន៥,៨៥១នាក់ មានក្រុមការងារជំនាញតាមប្រភេទជំងឺចំនួន១៨ក្រុម ក្រុមការងារទ្រទ្រងចំនួន១០ក្រុម សាខាតាមមន្ទីរពេទ្យចំនួន៨សាខាតាមបណ្តាសាកលវិទ្យាល័យនានាចំនួន១២ និងសាខាតាមបណ្តារាជធានី-ខេត្តចំនួន១៥។សម្ព័ន្ធគ្រូពេទ្យស.ស.យ.កបង្កើតឡើងក្នុងគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាតាមរយៈការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋយើង ដែលនៅទីជនបទដាច់ស្រយាល ដែលខ្វះលទ្ធភាព ឬដែលរស់នៅឆ្ងាយពីសេវាសុខាភិបាលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយ៕អត្ថបទនិងរូបភាព៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation