ដំណើរការពិនិត្យលើពាក្យតវ៉ារបស់បេក្ខជនជុំវិញលទ្ធផលបាក់ឌុប ដំណើរការ២ថ្ងៃហើយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ចាប់តាំងពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ និងមកដល់ថ្ងៃអាទិត្យនេះ  គណៈកម្មការ​ពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង÷ ១៩ សីហា ២០១៩ កំពុងដំណើរការពិនិត្យលើពាក្យតវ៉ារបស់បេក្ខជន ដោយមានការចូលរួមពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ផ្អែកតាមស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

តាមការអះអាងរបស់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ការទទួលដោះស្រាយការតវ៉ារបស់បេក្ខជនពេលនេះ គឺជាការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាឱ្យបាននូវគោលការណ៍ទាំង៤នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នាទីស្តីការក្រសួងអប់រំ យុវជន និងកីឡា មានបើកកិច្ចប្រជុំមួយស្តីពីការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩ សីហា ២០១៩ ក្រោមអធិបតីភាពរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ នាយកដ្ឋានជំនាញពាក់ព័ន្ធ និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ។ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះយន្តការ នីតិវិធី​ និងវិធានការនានាដែលបានដាក់អោយអនុវត្តនៅក្នុងដំណើរការប្រឡងនូវគ្រប់ដំណាក់កាលទាំងអស់ (ដំណាក់កាលសំណេរ កំណែ ស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងប្រកាសលទ្ធផល)។អង្គប្រជុំបានសម្រេចអនុញ្ញាតឱ្យគណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន ចាប់ផ្តើមពិនិត្យពាក្យតវ៉ា និងអនុវត្តតាមបំណែងចែកភារកិច្ច៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation