ពលរដ្ឋ១៣ភូមិក្នុងឃុំបវេលនិងឃុំខ្នាចរមាស ស្រុកបវេល ទទួលបានប្រភពទឹកបន្ថែមលើការងារកសិកម្ម និងប្រើ ប្រាស់ពីសំណង់ទ្វារទឹកតាហែន
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ្រ​ ទី១៣ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានចុះពិនិត្យ វាយតម្លៃប្រគល់-ទទួល ការងារ (ជំពូក២១) ជួសជុលជើងទេរផ្នែកខាងមុខ និងផ្នែកខាងក្រោយសំណង់ទ្វារទឹកតាហែន មានទីតាំងស្ថិតក្នុងឃុំបវេល និងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង  ។

សំណង់ទ្វារទឹកតាហែន បានសាងសង់ឡើងក្នុងឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥ ដែលជាហិរញ្ញប្រទានរបស់ សាធារណរដ្ឋកូរ៉េ ។ សំណង់ទ្វារទឹកតាហែន បានសាងសង់កាត់ស្ទឹងបវេល និងមានតួនាទីទទួលយកទឹកពីស្ទឹង បវេល ដើម្បីនាំទឹកចូលទៅអាងទឹកកំពីងពួយ តាមរយៈប្រឡាយមេអូរដូនពៅ សម្រាប់ធ្វើការស្រោចស្រពលើ ផ្ទៃដីបង្កបង្កើនផលកសិកម្ម ។ មានលទ្ធភាពនាំទឹកមកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផល ស្រូវរដូវវស្សា ស្រូវរដូវប្រាំង ដំណាំរួមផ្សំ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

ផលប្រយោជន៍ដែលទទួលបានពីការជួសជុលជើងទេរផ្នែកខាងមុខនិង ខាងក្រោយ សំណង់ទ្វារទឹកតាហែន

គឺមានតួនាទីសំខាន់ណាស់ ព្រោះជើងទេរ សំណង់ទ្វារទឹកតាហែន អាចជួយពង្រឹងតួសំណង់ទ្វារទឹកតាហែន ឱ្យបានរឹងមាំ ការពារការហូរច្រោះដីតាមជើង ទេរសំណង់ ដោះទឹកជំនន់ភ្លៀង និងជាផ្លូវទឹកមួយយ៉ាងសំខាន់នៅក្នុងមូលដ្ឋានដែលបានធ្វើឱ្យប្រជាពលរដ្ឋ រស់នៅ ចំនួន ១៣ភូមិ ក្នុងឃុំបវេល និងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ទទួលបានប្រភពទឹកមកធ្វើ ការស្រោចស្រពបន្ថែមលើការងារបង្កបង្កើនផលកសិកម្ម ស្រូវរដូវវស្សា ស្រូវរដូវប្រាំង ដំណាំរួមផ្សំ និងប្រើ ប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃថែមទៀតផង ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation