អ្នកវិនិយោគអន្តរជាតិនៅតែបន្ត សកម្មភាពអភិវឌ្ឍន៍និងស្វែងយល់សក្តានុពលនៃខេត្តព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ ទន្ទឹមនឹងការអភិវឌ្ឍន៍រីកចម្រើននាពេលបច្ចុប្បន្ននេះ ក្រុម ហ៊ុន Kompong Dewa ដែលមានទីតាំងស្ថិតនៅតំបន់ឆ្នេរអូរត្រេះ ក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ បាននឹងកំពុងដាក់ទុនវិនិយោគទុនរកស៊ីនៅក្នុងខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍លើផ្នែកហេដ្ឋារចនាសម្ព័ន្ធទំនើប ក៏ដូចជា អាគារអាផាតមិន សណ្ឋាគារ មជ្ឈមណ្ឌលសុខភាព ផ្ទះវីឡា ជាដើម។

ក្នុងឱកាសរៀបចំកម្មវិធីអញ្ជើញភ្ញៀវអន្តរជាតិចំនួន៤០នាក់មកពីប្រទេសជាច្រើនផ្សេងគ្នាដើម្បីធ្វើទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាទីតាំងក្រុមហ៊ុន អាគារពាណិជ្ជកម្មKompong Dewa ដើម្បីធ្វើការសិក្សាស្វែងរកគុណភាពនៃការធ្វើសំណង់អគារដែលកំពុងសាងសង់ជាមួយនឹងការទទួលទានអាហារដែលមានរសជាតិឆ្ងាញ់និងផាសុខភាពបន្ទាប់ពីពួកគេបានបញ្ចប់បេសកកម្មនៅក្នុងរាជធានីភ្នំពេញនោះ លោកស្រី Rosalind Wade អ្នករៀបចំកម្មវិធី បានបញ្ជាក់ថា ការអញ្ជើញ ភ្ញៀវអន្តរជាតិមកពីបណ្ដាប្រទេសផ្សេងៗគ្នាទាំងនេះ គឺចង់បង្ហាញអំពីសក្តានុពលនៃខេត្តព្រះសីហនុ ដែលកំពុងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ដូចនេះហើយលោកស្រី បានទំនាក់ទំនងរកដៃគូអភិវឌ្ឍន៍មកពីក្រៅប្រទេស ដើម្បីធ្វើយ៉ាងណា ឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើន ជាពិសេសនៅក្នុងខេត្តព្រះសីហនុ។

ដោយឡែក លោក Robert អ្នកគ្រប់គ្រងទូទៅ អាគារពាណិជ្ជកម្ម Kompong Dewa បានឲ្យដឹងថា អាគារពាណិជ្ជកម្មនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនJHL Group របស់ប្រទេសឥណ្ឌូណេស៊ីដែល ស្ថាបនា នៅក្នុង តំបន់អូត្រេះ ក្រុងព្រះសីហនុនាពេលនេះ គឺសាងសង់លើផ្ទៃដីចំនួន ១០ ហិតា បច្ចុប្បន្នបាននិងកំពុងសាងសង់ ប្រមាណ ៣០ ភាគរយនៃគម្រោង ទាំងមូល គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២២ ខាងមុខ អាគារពាណិជ្ជកម្មពហុបំណងនេះគឺក្នុងគោលបំណងបង្កើតជាមជ្ឈមណ្ឌលកម្សាន្តដ៏ធំ នៅលើទឹកដីនៃក្រុងព្រះសីហនុ និងដើម្បីបំពេញនូវសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៏ជាតិ និង អន្តរជាតិដែលបានធ្វើដំណើរមក លេងកម្សាន្តនៅ ខេត្តព្រះសីហនុ មានផាសុខភាព។ ហើយលោកRobert

បានបន្តទៀតថាដោយមើលឃើញពីសក្តានុពលរបស់ខេត្តព្រះសីហនុមានជាច្រើនដូចជា មានឆ្នេរសមុទ្រសល្អស្អាតមានទឹកសមុទ្រខៀវស្រងាត់បរិស្ថានល្អមានឆ្នេរកោះ និងមានហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែក ដែលមានភាពងាយស្រួលក្នុងការទំនាក់ទំនងពីតំបន់មួយទៅតំបន់មួយ និងជាពិសេសខេត្តព្រះសីហនុ មានកំពង់ផែអន្តរជាតិទឹកជ្រៅតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់ នាំទំនិញចេញចូលទៅកាន់បណ្ដាប្រទេសនៅលើពិភពលោកមានភាពងាយស្រួលផងនោះ ទើបក្រុមហ៊ុនរបស់លោក បានសម្រេចចិត្ត បោះទុនយ៉ាងច្រើនសន្ឋឹកសន្ឋាប់ ក្នុងការអភិវឌ្ឍន៍ដោយសង្ឃឹមជឿជាក់ថាខេត្តព្រះសីហនុទៅថ្ងៃអនាគត់ជាទីក្រុងគុជមួយក្នុងបណ្តាទ្វឹបអាស៊ីក៏ដូចជាក្នុងពិភពលោក។

លោក Robert បានបន្តថា ការបោះទុនកសាងអាគារពាណិជ្ជកម្ម Kompong Dewa ដែលមានតម្លៃជាច្រើននាពេលនេះគឺពួកគាត់មានទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច តេជោហ៊ុនសែនជាប្រមុខដឹកនាំ ធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពស្ថេរភាពនយោបាយពេញលេញ ដូចនេះទើបលោកសម្រេចចិត្តមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាជាពិសេសនៅលើទឹកដីនៃខេត្តព្រះសីហនុនាពេលនេះផងដែរ៕ដោយ៖ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation