សម្តេចពញាចក្រី ហេង សំរិន ដឹកនាំ ប្រារព្ធពិធីមាឃបូជានៅព្រះសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ)
| ព័ត៌មានជាតិ
SHARE

កណ្តាល៖ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា និងលោកជំទាវ បានដឹកនាំសមាជិករដ្ឋសភា ព្រឹទ្ធសភា និងសមាជិករាជរដ្ឋាភិបាល ក៏ដូចជាពុទ្ធ សាសនិក ប្រារព្ធពិធីមាឃបូជាត្រូវនិងថ្ងៃថ្ងៃ ១៥​កើត​ពេញ​បូណ៌មី ខែ​មាឃឆ្នាំចរសំរឹទ្ធិសក័ ព-ស២៥៦២ ត្រូវនិងថ្ងៃទី១៩ខែ កុម្ភៈឆ្នាំ២០១៩ដែលស្ថិតនៅព្រះសក្យ មុនីចេតិយ ភ្នំព្រះរាជ ទ្រព្យ (ភ្នំឧត្តុង្គ) ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឭ ខេត្តកណ្តាល ដោយមាននិមន្ត សម្តេចព្រះសង្ឃរាជ ទេព វង្ស,សម្តេចព្រះអភិសិ រីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី, សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តបញ្ញាដួង ផង់,សម្តេចព្រះឧត្តមវង្សា មួង រ៉ា,សម្តេចព្រះឧត្តម មុនី ជាសំអាង
,ព្រះសាសន មុនី ប៊ុនធឿន។

ពីធិបុណ្យមាឃបូជា ក៏មានការអញ្ជើញចូលរួមពីសំណាក់បណ្តាអង្គទូត នៃបណ្តា ប្រទេស ដែលកាន់ព្រះពុទ្ធសាសនា ដូចជា ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា,
ឯកអគ្គរដ្ឋទូតឡាវ ,ជប៉ុន ប្រចាំនៅកម្ពុជា។

ពីធិបុណ្យមាឃបូជា នៅឆ្នាំនេះមានពិធីរាប់ បាត្រព្រះសង្ឃ ចំនួន៨០ព្រះអង្គ ។
ពិធីមាឃបូជានាថ្ងៃទីថ្ងៃ ១៥​កើត​ពេញ​បូណ៌មី ខែ​មាឃ ម្ដងៗ ពុទ្ធសាសនិក​តែងតែ​នាំ​គ្នា​ប្រារព្ធ​ពិធី​ដ៏​ធំ​មួយ​គឺ​បុណ្យ «មាឃ​បូជា»។ ពិធី​នេះ​គឺ​ជា​ឱកាស​អោយ​ពុទ្ធសាសនិក​រំឭក​ដល់​ព្រឹត្តិការណ៍​សំខាន់​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​ពុទ្ធកាល។

ពិធី​បុណ្យ​មាឃបូជា ជា​ទូទៅ​ត្រូវ​ពុទ្ធ​បរិស័ទ ឬ​អ្នក​កាន់​ព្រះពុទ្ធសាសនា​ប្រារព្ធ​ធ្វើ​នៅ​តាម​វត្ត​អារាម ឬ​មួយ​ធ្វើ​នៅ​ឯ​ព្រះ​សក្យមុនីចេតិយ ជា​ទី​តម្កល់​ព្រះ​បរម​សារីរិកធាតុ​ព្រះ​សម្មាសម្ពុទ្ធ។

អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ព្រះពុទ្ធ​សាសនា​បញ្ជាក់​ថា ថ្ងៃ​មាឃ​បូជា គឺ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ក្នុង​ព្រះពុទ្ធ​សាសនា ឬ​កាល​ដ៏​អស្ចារ្យ​មួយ​ដើម្បី​រំឭក​ដល់​ព្រះ​សម្មា សម្ពុទ្ធ​បរម​គ្រូ កាល​ពី​ទ្រង់​នៅ​មាន​ព្រះ​ជន្មាយុ​នៅ​ឡើយ។

ថ្ងៃ​មាឃបូជា គឺ​រំឭក​ទៅ​ដល់​ថ្ងៃ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ដាក់​អាយុ​សង្ខារ៖ «ជា​ព្រឹត្តិការណ៍​ដែល​ព្រះអង្គ​ដាក់​ព្រះជន្មាយុ​​សង្ខារ បាន​ន័យ​ថា កំណត់​ពេល​បរិនិព្វាន​ នៅ​ពេល​ដែល​មារ​​បាន​ទៅ​អារាធនា​ព្រះ អង្គ​ក៏​បាន​ទទួល​យល់​ព្រម​ជាមួយ​នឹង​មារ អ៊ីចឹង​នៅ ៣​ខែ​​ទៀត​តថាគត​នឹង​បរិនិព្វាន»។

ថ្ងៃ​មាឃបូជា​ក៏​ជា​ថ្ងៃ​រំលឹក​ទៅ​ដល់​ពេល​ដែល​ព្រះពុទ្ធ​អង្គ​សម្ដែង​នូវ​ឱវាទ​បាតិមោក្ខ​ប្រទាន​ដល់​ព្រះ​ភិក្ខុ​សង្ឃ​ជា​អរហន្ត​ទាំង ១២៥០​អង្គ ដែល​បាន​មក​ចូល​រួម​ចតុរង្គសន្និបាត៖ «កាល​នោះ​ព្រះអង្គ​ទ្រង់​សម្ដែង​ ឱវាទ​បាតិមោក្ខ ព្រោះ​តែ​កាល​ណា​គ្រាន់​តែ​ព្រះ​អង្គ​នឹង​ឃើញ​ថា ចង់​សម្ដែង​បាតិមោក្ខ គឺ​ចង់​ជួប​នឹង​ពួក​ភិក្ខុ ពេល​នោះ​ព្រះ​អរហន្ត​​​​​ទាំង ១២៥០​អង្គ សុទ្ធ​តែ​ជា​ព្រះ​អរហន្ត​លោក​និមន្ត​មក​ដោយ​ពុំ​មាន​អ្នក​និមន្ត​ទេ​ បាន​ន័យ​ថា បាន​មក​ដល់​ភ្លាម»។

បដា​ផ្សព្វផ្សាយ​អត្ថន័យ​នៃ​ពិធី​បុណ្យ​មាឃបូជា ដូចរូបនៃការ​ប្រជុំ​ចតុរង្គសន្និ បាត ជា​កាល​ដ៏​អស្ចារ្យ ពីព្រោះ​ការ​ប្រជុំ​នោះ គឺ​ប្រកប​ដោយ​អង្គ​៤ ដែល​រួម​មាន អង្គ​ទី​១ គឺ​ពេល​នោះ​ជា​ថ្ងៃ​ឧបោសថសីល​មាន​ព្រះចន្ទ​ពេញ​វង់ ថ្ងៃ ១៥​កើត​ជា​ថ្ងៃ​ពេញ​បូណ៌មី ខែ​មាឃ។

អង្គ​ទី​២ ព្រះ​ភិក្ខុ​សង្ឃ​សាវ័ក​ដែល​បាន​មក​ចូល​រួម​ចតុរង្គសន្និបាត​ទាំង ១២៥០​អង្គ​នោះ គឺ​បាន​និមន្ត​មក​ពី​ទិស​ទាំង​៤ ដោយ​មិន​បាន​កំណត់​ពេល​គ្នា ឬ​ក៏​ផ្ដល់​ដំណឹង​ណាត់​ទុក​ជា​មួយ​គ្នា​អ្វី​មុន​ទាល់​តែ​សោះ ក៏​ស្រាប់​តែ​ដល់​ថ្ងៃ​នោះ បាន​និមន្ត​មក​ព្រមៗ​គ្នា​តែ​ម្ដង។

អង្គ​ទី​៣ ព្រះ​ភិក្ខុ​សង្ឃ​ទាំង​អម្បាលម៉ាន​នោះ សុទ្ធ​សឹង​តែ​ជា​ព្រះ អរហន្ត ឬ​ជា​បុគ្គល​ដែល​បាន​សម្រេច​អរហត្ត ប្រាស​ចាក​រាគៈ (លោភៈ) ទោសៈ មោហៈ ជា​អ្នក​សម្រេច​នូវ​អភិញ្ញា​៦ ឬ​មាន​ចំណេះ​ដឹង​យ៉ាង​ខ្ពស់​ក្នុង​លោកុត្តរ​ធម៌​នៃ​ព្រះពុទ្ធ​សាសនា។

ចំណែក​អង្គ​ទី​៤ គឺ​ព្រះ​ភិក្ខុ​សង្ឃ ១.២៥០​អង្គ​នោះ សុទ្ធ​តែ​ជា​ឯហិ​ភិក្ខុ ដូច​គ្នា​ទាំង​អស់។ ដែល​ហៅ​ថា ឯហិ​ភិក្ខុ គឺ​ជា​ភិក្ខុ​ដែល​បំបួស​ឡើង​ដោយ​ព្រះ​សម្មាសម្ពុទ្ធ​ផ្ទាល់ ហើយ​ពេល​បំបួស​នោះ គឺ​មាន​ស្បង់​ចីវរ​បាន​ប្រាកដ​ឡើង​ដោយ​ឯក​ឯង ហើយ​ការ​កាត់​កោរ​សក់ កោរ​ពុក​មាត់ ពុក​ចង្កា ក៏​កើត​ឡើង​ដោយ​ឯក​ឯង​ដែរ ដោយ​អំណាច​នៃ​បុណ្យ​បារមី​របស់​ព្រះ​ភិក្ខុ​សង្ឃ​ទាំង​នោះ ដែល​បាន​ធ្វើ​សន្សំ​ទុក​មក​ជា​ច្រើន​ជាតិ។

ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា​នេះ ពុទ្ធ សាសនិក​នៅ​កម្ពុជា ភាគ​ច្រើន​បាន​ធ្វើ​ចង្ហាន់​ដើម្បី​ប្រគេន​ព្រះសង្ឃ​នៅ​តាម​វត្ត អារាម​នានា។

ស្របគ្នានេះ ពុទ្ធបរិស័ទនៅតាមវត្តអារាមមួយចំនួនកំនួន​ក៏​បាន​ដង្ហែ​ក្បួន​ដាក់​បង្ហាញ​គំនូរ​ដែល​និយាយ​ពី​ពុទ្ធ​ប្រវត្តិ​ដែរ៕ (អត្ថបទ៖វងសុភ័ក្ត្រ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation