មហាជនចាប់អារម្មណ៍ការរៀបចំបុណ្យមាឃបូជានៅវត្តឥន្ទញ្ញាណ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ភិក្ខុ-សាមណេរជាច្រើនអង្គឆ្នៃដបទឹកសុទ្ធដែលគេបោះបង់ចោល ទៅជាកម្រងរូបភាពដ៏ទាក់ទាញសម្រាប់ពិធីបុណ្យមាឃបូជា។

ព្រះសង្ឃ អាចារ្យ-គណៈកម្មការវត្ត ឥន្ទញ្ញាណ បានបញ្ជាក់ថា ទម្រាំតែបានកើតជារូបរៀងនៃរូបភាពដូច ដែលលោកអ្នកបានឃើញ នៃការរៀបចំសំបកដបទឹកសុទ្ធជាច្រើនពណ៌ចម្រុះគ្នា ចេញជារូបរាងដ៏ស្រស់ត្រកាល គួរជាទីទាក់ទាញទាំងនេះ គឺជាសមិទ្ធផល ដែលកើតចេញដោយ ភិក្ខុ-សាមណេរ នាំគ្នាខ្នះខ្នែងដុតដៃដុតជើង ទើបឈានទៅសម្រេចបាន ក្រោមការ ដឹកនាំដោយផ្ទាល់ពី ព្រះគ្រូនរធម្មោ ប៊ុន ណេង ព្រះចៅអធិការវត្តឥន្ទញ្ញាណ លេខាគណខេត្តព្រះសីហនុ និងជានាយសាលាពុទ្ធិក អនុវិទ្យាល័យ ឥន្ទញ្ញាណ-ស្វីស ដើម្បីរៀបចំសម្រាប់ថ្ងៃមាឃបូជា នៅថ្ងៃ អង្គារ១៥ កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៩ នេះ។

ជាមួយនឹងការរៀបចំនិងទទួលបានការចាប់អារម្មណ៏ច្រើនពីមហាជនទូទៅនៅលើបណ្តាញសង្គមហ្វេសបុកនោះ ព្រះសង្ឃ អាចារ្យ-គណៈកម្មការវត្ត ឥន្ទញ្ញាណ បានគោរព-អញ្ជើញពុទ្ធបរិស័ទ មន្រ្តីរាជការគ្រប់ស្ថាប័នរដ្ឋ និងស្ថាប័នឯកជន លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជន អាជីវករ ភ្ញៀវជាតិ អន្តរជាតិ ទាំងអស់អញ្ជើញ ចូលរួមអនុមោទនាពិធីបុណ្យ មាឃបូជា ដែលនឹងប្រារព្ធធ្វើនៅថ្ងៃ អង្គារ ១៥កើត ខែ មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែ កុម្ភ: ឆ្នាំ ២០១៩ ចាប់ពីវេលាម៉ោង១៣ និង ០០ នាទីរសៀលតទៅ នៅក្នុងទីតាំងប្រារព្ធពិធីគឺវត្ត ឥន្ទញ្ញាណ (ហៅវត្តក្រោម) ស្ថិតនៅក្នុងភូមិ០១ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។


ព្រះសង្ឃ អាចារ្យ-គណៈកម្មវត្ត សង្ឃឹមយ៉ាងមុតមាំថាប្រជាពុទ្ធបរិស័ទទាំងអស់ នឹអញ្ជើញចូលរួមនៅក្នុង ពិធីបុណ្យយ៉ាងច្រើនកុះករ អធិកអធម៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation