ឯកឧត្តម មុន រ៉ា​ម៉ា​ឌី ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​
| ព័ត៌មានជាតិ
SHARE

(​ភ្នំពេញ​)៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញ​ព្រះរាជក្រឹត្យ តែងតាំង ឯកឧត្តម មុន រ៉ា​ម៉ា​ឌី ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។ មុន​ការតែងតាំង​នេះ ឯកឧត្តម មុន រ៉ា​ម៉ា​ឌី ទី​ប្រឹក្សា​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក​ គឺ​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន។​

​ឯកឧត្តម មុន រ៉ា​ម៉ា​ឌី ជា​បញ្ញាវន្ត​ខ្មែរ ០១​រូប ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី និង​មានបទពិសោធន៍​ជ្រៅជ្រះ​ផ្នែក​សារព័ត៌មាន​។ មុន​កាន់តំណែង​ជា​អគ្គនាយក​ស្ថានីយទូរទស្សន៍ CNC ឯកឧត្តម មុន រ៉ា​ម៉ា​ឌី ជា​ប្រធាន​នាយក​ប្រតិបត្តិ​ការសែត​ភ្នំពេញ​ប៉ុស្តិ៍​។​

​កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៨ ឯកឧត្តម មុន រ៉ា​ម៉ា​ឌី ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។​

​ក្នុងនោះ កាលពី​ខែធ្នូ ឆ្នាំ​២០១៨ ត្រូវបាន​អ្នកឧកញ៉ា គិត ម៉េង ម្ចាស់​ក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ CBS បានសម្រេច​តែងតាំង​ឯកឧត្តម មុន រ៉ា​ម៉ា​ឌី ជា​អគ្គនាយក​នៃ​ស្ថានីយ​ទូរទស្សន៍ CNC បន្ត​ដល់​សព្វថ្ងៃ​៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation