អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយសាខាកាកបាទក្រហមចែកជូនពលរដ្ឋ២០១គ្រួសារដែលស្នាក់នៅទួលសុវត្ថិភាពទួលអង្គ្រង
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ ដើម្បីរួមចំណែកសម្រួលដល់ការរស់នៅប្រចាំ របស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើទទួលសុវត្ថិភាព ដោយជម្លៀសពីជំនន់ទន្លេមេគង្គ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ បាន ដឹកនាំក្រុមការងារសាខា កាកបាទក្រហមខេត្ត មន្ទីរអង្គភាព អាជ្ញាធរស្រុក ចុះពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងនាំ យកអំណោយ ព្រមទាំងថវិកាទៅចែកជូនចំនួន ២០១ គ្រួសារបន្ថែមទៀត ដែលរងគ្រោះដោយទឹកជំនន់នៅទួល សុវត្ថិភាព ទួលអង្គ្រង ស្ថិតក្នុងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនដោយក្តីនឹកលឹក និងបានលើកឡើងថា សម្តេចបានគិតគូរ និងយកចិត្តទុកដាក់បំផុត ពីសុខទុក្ខបងប្អូន ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដោយមិន ប្រកាន់សាសនា ឬនិន្នាការនយោបាយឡើយ ។

បើតាមលោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា គ្រួសារទាំង២០១គ្រួសារ មកពី ០៣ភូមិ ក្នុងឃុំជីរោទ៍ទី១ និងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ដោយ ក្នុង១គ្រួសារៗ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកា ២ម៉ឺនរៀល និងគ្រឿងឧបភោភ បរិភោភមួយចំនួន ។ 

លោក សេង សុខឿន អភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថាដែរ រហូតមកដល់ពេលនេះប្រជាពលរដ្ឋក្នុង ស្រុកត្បូងឃ្មុំទាំងមូលបានជម្លៀសមកទីទួលសុវត្ថិភាពជាង ១ពាន់គ្រួសារហើយ ក្នុងនោះអាជ្ញាធរខេត្ត និងស្រុកបាន ត្រៀមកម្លាំងពេញ២៤ម៉ោង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យ បានទាន់ពេលវេលា ខណៈមកដល់ពេលនេះមិនមានប្រជា ពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិត ឬសត្វពាហនៈ របស់ពួកគាត់ឡើយ ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែកញ្ញា នេះទឹកជំនន់ទន្លេមេគង្គបានស្រកចុះបន្តិចវិញហើយ ពោលគឺមានកម្ពស់ ១៥.៧០ ម៉ែត្រ ស្រកចុះ ០.០៥ ម៉ែត្រ ។ បើទោះបីទឹកបានស្រកចុះបន្តិចមែន តែកម្ពស់នេះគឺស្ថិតកម្រិតខ្ពស់ជាង ត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយ ដែលកម្ពស់ ត្រឹមតែ ១៥.២០ ម៉ែត្រ ៕ដោយ៖ ជឹង សេងឡុង

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation