មន្រ្តីជំនាញកសិកម្មខេត្តត្បូងឃ្មុំចុះចាក់ថ្នាំបង្ការដល់សត្វពាហនៈនិងបាញ់ថ្នាំសម្លាប់មេរោគតាមទួលសុវត្ថិភាព
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺផ្សេងទៅលើសត្វពាហនៈនិងប្រជាពលរដ្ឋ ដែលកំពុងជម្លៀសមកទីទួលសុវត្ថិភាព ដោយសារគ្រោះទឹកជំនន់ទន្លេមេគង្គនោះ នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីជំនាញបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះចាក់វ៉ាក់សាំងការពារជំងឺ អុតក្តាម និងជំងឺសារទឹក នៅទួលសុវត្ថិភាពឧកញ៉ាឌី ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ  ដែលមានសត្វគោ ក្របី ជម្លៀសមកកាន់ ទីនេះប្រមាណ ៦០ ក្បាល។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានឲ្យដឹងថា មកដល់ថ្ងៃនេះ សត្វពាហនៈ ជម្លៀសមានប្រមាណ ២,៣៥២ ក្បាល មកកាន់ទីទួលសុវត្ថិភាព ២០កន្លែង ក្នុងស្រុកក្រូចឆ្មារ ត្បូងឃ្មុំ និងស្រុកអូររាំងឪ។ 

ប្រធានមន្ទីកសិកម្មខេត្តត្បូងឃ្មុំ បានបន្តថា នៅថ្ងៃនេះ មន្ត្រីបសុព្យាបាលសហការជាមួយអាជ្ញាធរមូលដ្ឋាន ភ្នាក់ងារសុខភាពសត្វភូមិ ចាប់ផ្តើមចុះបាញ់ថ្នាំធ្វើជីវសុវត្ថិភាព និងចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ ២ មុខព្រួញគឺក្នុងស្រុក ក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ដែលត្រូវធ្វើនៅគ្រប់ទីទួលសុវត្ថិភាព ទាំងអស់ក្នុងខេត្តត្បូងឃ្មុំទាំងមូល។

លោក ហេង ពិសិដ្ឋ បន្តទៀតថា ដើម្បីថែរក្សាការពារសុខភាពសត្វដែលជា ប្រភពចំណូលក្នុងគ្រួសារ ក៏ដូចជាសុខភាពមនុស្សបានល្អ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សំណូមពរ ដល់ប្រជាពលរដ្ឋដែលមានសត្វចូលរួមអនុវត្តតាមវិធានការមួយ ចំនួនដូចជា ៖ 

១-ត្រូវផ្ដល់ចំណីនិងទឹកស្អាតដល់សត្វ ឲ្យបាន គ្រប់គ្រាន់។

២-ត្រូវរៀបចំទីកន្លែងសម្រាប់មនុស្សនិងសត្វ រស់នៅ ដាច់ពីគ្នានិងប្រកបដោយអនាម័យល្អ ។

៣-ត្រូវរកសំបករុក្ខជាតិដូចជា សំបកស្ដៅ ឬ វល្លិ៍ពេជ្រ ឬ សំបកកណ្ដោល យកមក ត្រាំទឹក ហើយបញ្ច្រកឱ្យសត្វផឹកជាប្រចាំ ដើម្បីទប់ស្កាត់ ជំងឺរាករូស។ 

៤-នៅពេលទឹកស្រកទៅវិញ កុំឲ្យសត្វស៊ីស្មៅដែល លិចទឹក ឬ ស្មៅដែលទើបនឹងដុះថ្មីឱ្យសោះ ព្រោះវាអាចស៊ី ដោយពពួកវីរុស បាក់តេរី និងពពួកប៉ារ៉ាស៊ីត ដែលហូរមកតាមទឹក បណ្ដាលឲ្យសត្វងាយរងជំងឺ៕ដោយ៖ ជឹង សេងឡុង

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation