ឯ.ឧ ជា សុផារ៉ា សម្រេចបង្កើតអនុគណៈកម្មាធិការចំនួន៣ តបតាមការស្នើសុំរបស់អ្នកឧកញ៉ា គិត ម៉េង ទាក់ទងនឹងសំណង់និងអចលនទ្រព្យ 
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ កិច្ចប្រជុំក្រុមការងារទី១៣ សំណង់ និងអចលនទ្រព្យ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ នាទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ និងជាសហប្រធានក្រុមការងារទី១៣ ផ្នែករដ្ឋាភិបាល និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារទី១៣ ផ្នែកឯកជន។ 

កិច្ចពិភាក្សារនេះ មានការចូលរួមពីសមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មន្រ្តីក្រសួងរៀបចំដែនដី និងតំណាងមកពីក្រុមហ៊ុនបុរីលំនៅដ្ឋានជាច្រើនរូប។គោលបំណងនៃកិច្ចពិភាក្សានេះ គឺស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមរបស់ផ្នែកឯកជនដែលទាក់ទងជាមួយសំណង់ និងអចលនទ្រព្យ។

បើតាមមន្រ្តីសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ជាលទ្ធផល រាល់បញ្ហាប្រឈម និងសណូមពររបស់វិស័យឯកជន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានទទួលយកសំណូមពរ និងដោះស្រាយបញ្ហាប្រឈមទាំងនោះបានដោយជោគជ័យ និងបានឯកភាពគ្នាជាទីមោទនភាពបំផុត ព្រមទាំងបានសន្យាបន្តជួយគាំទ្រសហប្រតិបត្តិការជាមួយវិស័យឯកជនយ៉ាងជិតស្និទ្ធ និងជួយដោះស្រាយគ្រប់បញ្ហាទុក្ខលំបាករបស់វិស័យឯកជន និងធាតុចូលជាច្រើនទៀតផងដែរ។ 

ឯកឧត្តមជា សុផារ៉ា បានសម្រេចបង្កើតអនុគណៈកម្មាធិការចំនួន៣ តបតាមការស្នើសុំរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលទាក់ទងនិងសំណង់ និងអចលនទ្រព្យ គឺ៖ 

១.អនុគណៈកម្មាធិការសំណង់ 

២.អនុគណៈកម្មាធិការសុរិយោដី និង ៣ អនុគណៈកម្មាធិការសំណូមពរ និងវិវាទសំណង់។ 

សូមជម្រាបថា កិច្ចប្រជុំពិភាក្សានេះ មានសារៈសំខាន់ និងធ្វើឡើងស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់គាំទ្រដល់អ្នកវិនិយោគិនជាពិសេសវិស័យឯកជន ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ថា កម្ពុជាមាន សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនបំផុត៕ដោយ៖អៀវ ឈាងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation