ការប្រយុទ្ធគ្នាជាមួយក្រុមសកម្មប្រយុទ្ធបានសម្លាប់ទាហានឥណ្ឌា៤នាក់និងពលរដ្ឋស៊ីវិលម្នាក់ក្នុងតំបន់កាស្មៀរ
| ព័ត៌មានអន្តរជាតិ
SHARE

មន្ត្រីប៉ូលិសម្នាក់បាននិយាយថា ទាហានឥណ្ឌា៤នាក់និងពលរដ្ឋស៊ីវិលម្នាក់បានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នាក្នុងតំបន់កាស្មៀរ (Kashmir) នៅថ្ងៃចន្ទនេះក្នុងគ្រាដែលប្រទេសឥណ្ឌាបានបើកប្រតិបត្តិការតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលបានសម្លាប់មន្ត្រីប៉ូលិសប៉ារ៉ាឥណ្ឌាចំនួន៤៤នាក់កាលពីសប្ដាហ៍មុន។

មន្ត្រីប៉ូលិសក្នុងរដ្ឋចាមូ (Jammu) ភាគខាងជើងនិងរដ្ឋកាស្មៀរ (Kashmir) បាននិយាយថាទាហានឥណ្ឌាបានចូលព័ទ្ធភូមិមួយក្នុងរដ្ឋកាស្មៀរ (Kashmir) ជាកន្លែងដែលអត្តឃាតជនម្នាក់បានរត់ចូលបំផ្ទុះខ្លួនឯងក្នុងក្បួនរថយន្តរបស់ប៉ូលិសប៉ារ៉ាកាលពីថ្ងៃព្រហស្បតិ៍។

មន្ត្រីប៉ូលិសម្នាក់ទៀតបាននិយាយថាប៉ូលិសបានទទួលព័ត៌មានអំពីវត្តមានរបស់សមាជិកក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅក្នុងប្រទេសប៉ាគីស្ថានចំនួន៣នាក់ក្នុងនោះរួមទាំងជនបរទេសផងក្នុងផ្ទះមួយកន្លែងក្នុងភូមិនោះ។

គួរកត់សម្គាល់ថាប្រទេសប៉ាគីស្ថានបានបដិសេធថាមិនបានជាប់ពាក់ព័ទ្ធនៅក្នុងការវាយប្រហារទៅលើក្បួនរថយន្តប៉ូលិសឥណ្ឌាកាលពីសប្ដាហ៍មុននោះឡើយ។

តំបន់កាស្មៀរ (Kashmir) ដែលជាតំបន់មានពលរដ្ឋមូស្លីមរស់នៅច្រើននោះគឺជាមូលហេតុនៃអរិភាពអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ តំបន់នេះត្រូវបានប្រទេសឥណ្ឌានិងប៉ាគីស្ថានទាមទារថាជាដែនដីទាំងស្រុងរបស់ពួកគេរៀងៗខ្លួនប៉ុន្តែនាពេលបច្ចុប្បន្នតំបន់នេះត្រូវបានគ្រប់គ្រងមួយផ្នែកដោយឥណ្ឌានិងមួយផ្នែកទៀតដោយប៉ាគីស្ថាន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation