
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងការបើកព្រឹត្តការណ៍ ការប្រកួតកីឡាជាតិលើកទី២

(ភ្នំពេញ) ៖ នៅល្ងាចថ្ងៃសុក្រ ១១កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតកីឡាជាតិលើកទី២ ក្រោមប្រធានបទ «កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ» ដែលមានរយៈពេលមួយសប្តាហ៍នៅពហុកីឡដ្ឋានជាតិអូឡាំពិក នឹងព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៨ ដែលមានកីឡាករ កីឡាករ កីឡាការិនីចូលរួមប្រកួតបានកើន ដល់ជាង៤ពាន់នាក់ ខណៈប្រភេទកីឡាបានកើនឡើងចំនួន២៧ ដែលមានការប្រកួតរហូតដល់ ២៧៤វិញ្ញាសា៕
