អភិបាលខណ្ឌមានជ័យជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យអស់ក្នុងរយៈពេលមួយខែ
| ព័ត៌មានជាតិ
SHARE

អភិបាលខណ្ឌមានជ័យ ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់រួមទាំងគណបញ្ជាការឯកភាពសង្កាត់ត្រូវតែចុះបង្ក្រាបជាដាច់ខាតចំពោះល្បែងស៊ីសងគ្រប់ប្រភេទ មិនថាទីតាំងណេតនិងហ្គេមបាញ់ត្រីនិងកន្លែងជល់មាន់នៅក្នុងមូលដ្ឋានខណ្ឌស្របតាមការស្នើសុំរបស់ប្រជាពលរដ្ឋ។

ការជំរុញឲ្យអាជ្ញាធរចុះបង្ក្រាបបទល្មើសនេះធ្វើឡើង ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌមានជ័យអាណត្តិ ទី៣ ក្រោមអធិបតីភាពលោក ឯម សុខលាងតំណាងឲ្យលោកអ៊ូច សំប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ពេជ កែវមុនីអភិបាលខណ្ឌមានជ័យព្រឹកថ្ងៃទី១២ កញ្ញានេះ។ លោកបន្ថែមឲ្យដឹងថាក្នុងរយៈពេល មួយខែចាប់ពីពេលនេះទៅត្រូវតែលុបបំបាត់ឲ្យអស់មិនថាហ្គេមអនឡាញ ណេតកម្សាន្ត ហ្គេមបាញ់ត្រីរាប់ទាំងនៅក្នុងទីតាំងផ្សារទំនើប ព្រមទាំងល្បែងជល់មាន់ផងដែរ។ លោកអភិបាលខណ្ឌមានជ័យសង្កត់ធ្ងន់ថា ភារកិច្ច ដែលបានដាក់ជូននៅពេលនេះត្រូវតែអនុវត្តឲ្យបានជាដាច់ខាត មិនថាអភិបាលរងដែលទទួលបន្ទុក អធិការ នគរបាល មេប៉ុស្តរដ្ឋបាលត្រូវតែធ្វើការបង្ក្រាបចាប់ពីពេលនេះតទៅ។

ក្នុងវេទិកាសាធារណៈដែលមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ផងដែរ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានលើកយកបញ្ហាចំនួនប្រាំមួយដើម្បីដាក់អោយអាជ្ញាធរពាក់ព័ន្ធរួមគ្នាដោះស្រាយ ជូនប្រជាពលរដ្ឋ ដែលបញ្ហា ទាំងនោះរួមមាន៖ ទី១បញ្ហាគ្រឿងញៀន ទី២ បញ្ហាល្បែងស៊ីសង ទី៣ បញ្ហាសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ទី៤ បញ្ហាពាក្យបណ្តឹង ទី៥ បញ្ហាអគ្គិភ័យ និងទី៦ ពាក់ព័ន្ធនិងបញ្ហាសំរាម ដែលត្រូវរួមគ្នាដោះស្រាយ រួមគ្នាលុបបំបាត់ រួមគ្នា ផ្សព្វផ្សាយ ឲ្យមានប្រសិទ្ធភាព៕អត្ថបទនិងរូបភាព៖ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation