ស្វែងយល់ពីអត្ថប្រយោជន៍ធំៗ ៧យ៉ាងនៃការទិញថាមពលអគ្គិសនីពីរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព២៤០០មេហ្កាវ៉ាត់ពីប្រទេសឡាវ
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលអនុម័ត លេីគម្រោងទិញថាមពលអគ្គិសនីរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព២៤០០មេហ្កាវ៉ាត់ពីប្រទេសឡាវ។ ការអនុម័តនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន។

គម្រោងនេះផ្តល់អត្ថប្រយោជន៍ចំពោះប្រទេសកម្ពុជាដូចជា៖

១.​ ទទួលបានថ្លៃអគ្គិសនីទាបធៀបនឹងបណ្តារោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មផ្សេងទៀតនៅកម្ពុជានិងមានថ្លៃថេរ ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃអគ្គិសនី។

២.​ ទទួលបានលក្ខខណ្ឌបច្ចេកទេសនិងសេដ្ឋកិច្ចនៃកិច្ចព្រមព្រៀងទាំងពីរមានលក្ខណៈប្រសើរជាងកិច្ចព្រមព្រៀងដែលធ្លាប់មានកន្លងមក។

៣.​ ជួយកាត់បន្ថយការទិញថាមពលអគ្គិសនីដែលមានថ្លៃខ្ពស់នាំចូលពីប្រទេសថៃនិងប្រទេសវៀតណាមនាពេលបច្ចុប្បន្ន។

៤.​ ធានាបានការផ្គត់ផ្គង់ថាមពលបន្ថែមដល់ប្រព័ន្ធអគ្គិសនីជាតិឱ្យមានស្ថិរភាព​ ជាពិសេសនៅរដូវប្រាំង។

៥. នាំមកនូវចំណេះដឹងនិងការបណ្តុះបណ្តាលបង្កើនសមត្ថភាពជំនាញរបស់កម្មករនិយោជិតអគ្គិសនីកម្ពុជា តាមរយៈការសិក្សានៅរោងចក្រអគ្គិសនីផ្ទាល់។

៦. ផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជាវិយោគសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់៥០០គីឡូវ៉ុល ថ្មីបន្ថែមទៀតដែលអនុញ្ញាតឱ្យប្រទេសកម្ពុជាអាចទិញថាមពលដែលមានតម្លៃទាបសមរម្យពីបណ្តុំស្ថានីយវារីអគ្គិសនីនៅភាគខាងត្បូងនៃប្រទេសឡាវ។

៧. មិនមានផលប៉ះពាល់បរិស្ថាននៅក្នុងប្រទេស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation