ប្រជាជនកម្ពុជា បានប្រើប្រាស់បន្លែជាមធ្យម ជាង៥០០តោនក្នុង ១ថ្ងៃ
| ព័ត៌មានជាតិ
SHARE

របាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា ក្នុងឆ្នាំ២០១៨កន្លងទៅ ប្រជាជនកម្ពុជាបានប្រើប្រាស់បន្លែជាមធ្យមជាង ៥០០តោនក្នុង ១ថ្ងៃ។

ប៉ុន្តែឆ្នាំ២០១៨កម្ពុជាអាចផលិតបន្លែបានត្រឹមតែ ៤០០ តោនប៉ុណ្ណោះក្នុង ១ថ្ងៃ ដែលធ្វើឲ្យកម្ពុជាមានតម្រូវការបន្លែចំនួនជាង ១០០តោនទៀត ដោយត្រូវបាននាំចូលជារៀងរាល់ថ្ងៃពីប្រទេសជិតខាង ភាគច្រើនមកពីប្រទេសវៀតណាម ថៃ និងប្រទេសចិន។

បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានឲ្យដឹងថា ដោយសារកំណើនសេដ្ឋកិច្ច ប្រជាជន ភ្ញៀវទេសចរ និងកម្រិតជីវភាពកាន់តែល្អប្រសើរ ធ្វើឱ្យនិន្នាការនៃការបរិភោគបន្លែចាំបាច់ត្រូវមានការប្រែប្រួលដោយស្វ័យប្រវត្តិ ហើយក៏គិតពីអសុវត្ថិភាព ទៅជាសុវត្ថិភាព គុណភាព និងអនាម័យ ដើម្បីសុខភាពដែរ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីកសិកម្មកម្ពុជា បានបន្តឲ្យប្រជាពលរដ្ឋ អាជីវករ និងម្ចាស់អាជីវកម្មមួយចំនួន បន្តជំរុញការផលិតបន្លែ និងផលិតផលអាហារផ្សេងៗឱ្យបានត្រឹមត្រូវតាមស្តង់ដាទីផ្សារ ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែង និងលើកកម្ពស់តម្លៃបន្ថែម។ លើសពីនេះ ជំរុញការធ្វើពាណិជ្ជនីយកម្មកសិកម្មតាម រយៈការបន្តពង្រឹងប្រព័ន្ធភូតគាមអនាម័យ លើកកម្ពស់ការកែច្នៃ វេចខ្ចប់ និងរក្សាទុកផលិតផលក្នុងម៉ាស៊ីនត្រជាក់ តាមស្តង់ដារឱ្យបានសមស្របតាមតម្រូវការអ្នកបរិភោគ និងទីផ្សារ ជំរុញ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្ម កសិដ្ឋាន និងកសិករគំរូ តាមរយ:ការរៀបចំផែនការផលិតកម្ម ធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់មាននិរន្តរភាព និងជំរុញឱ្យកសិករបង្កើនផលិតកម្មដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា ដោយសារតែកំណើនសេដ្ឋកិច្ច ការប្រសើរឡើងនៃជីវភាពរស់នៅរបស់ប្រជាជន និងការហូរចូលនៃភ្ញៀវទេសចរ បានធ្វើឱ្យតម្រូវការបន្លែ មានការកើនឡើង។ ផលិតកម្មបន្លែបានកើនឡើងយ៉ាងខ្លាំង ជម្រុញឲ្យក្រសួងកសិកម្ម ពង្រឹងការផលិតបន្លែក្នុងស្រុក។អត្ថបទ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation