សិស្សប្រឡងបាក់ឌុបតវ៉ាពីលទ្ធផលកំណែនៅក្រសួងអប់រំ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សិស្សដែលមិនពេញចិត្តនឹងលទ្ធផលប្រឡងបាក់ឌុប បាននាំគ្នាមកធ្វើការតវ៉ានៅក្រសួងអប់រំ ដោយស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ ពិនិត្យលើកំណែនិងពិន្ទុតាមមុខវិជ្ជានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ឡើងវិញ។

តាមបញ្ជាក់ពីសំណាក់ក្រុមបេក្ខជនដែលបានមកតវ៉ានៅក្រសួងអប់រំ គឺពួកគេសូមស្នើទៅរដ្ឋមន្ត្រីក្រសួងអប់រំ បន្ទាប់ពីពួកគេបានធ្វើការផ្ទៀងផ្ទាត់ចម្លើយគ្រប់មុខវិជ្ជារួចមក ពួកគេសុទ្ធតែសង្ឃឹមយ៉ាងខ្លាំងបានពិន្ទុល្អ និទ្ទេសល្អ លើមុខវិជ្ជាប្រឡងប៉ុន្តែពេលចេញលទ្ធផលមក បែជាពុំអាចទទួលបានទៅវិញ ហេតុនេះទើបធ្វើឲ្យ ពួកគេមិនអាចទទួលយកបានឡើយ។ 

ក្រុមសិស្សដែលតវ៉ាបានសំណូមពរសុំឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ មេត្តាជួយពិនិត្យមើលឡើងវិញ ហើយផ្តល់នូវសច្ចភាពដល់ពួកគេ។

ជុំវិញការតវ៉ារបស់បេក្ខជនប្រឡងបាក់ឌុប ដែលស្នើឲ្យក្រសួងសើរើក្រដាស់កិច្ចការប្រឡងរបស់ពួកគេឡើងវិញ ដោយពួកគេមិនអស់ចិត្តនឹងលទ្ធផលដែលទទួលបាននោះ ឯកឧត្តមបណ្ឌិត រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ បានឆ្លើយតបថា ក្រសួងអប់រំ យុវជន និងកីឡាមិនមានគោលការណ៍បើកចំហជូនបេក្ខជនដូចឆ្នាំ២០១៨ទេ។ អ្នកនាំពាក្យរូបនេះថា ក្រសួងយល់ពីមនោសញ្ចេតនារបស់បេក្ខជន និងក្រុមគ្រួសារក្រោយពីទទួលលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនីមួយៗ។ ជាទូទៅ ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍មតិរិះគន់ស្ថាបនា និងឆ្លើយតបតាមភាពចាំបាច់ និងតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន។ សុក្រឹតភាព និងប្រសិទ្ធភាពនៃគ្រប់ដំណាក់កាលប្រឡងឆ្នាំនេះ បានមកពីកិច្ចសហការណ៍របស់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុមការងារកំណែក្រដាស់កិច្ចការបេក្ខជន ក្រុមការងារស្រង់ បូកពិន្ទុដោយកំព្យូទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ។ ដូច៥ឆ្នាំកន្លងមក ក្រសួងក៏បានទទួលកិច្ចសហការ ពីអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួងស្ថាប័ននានា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation