សម្ដេចក្រឡាហោម ស ខេង ៖ អត្តសញ្ញាណកម្មមានភាពយឺតយ៉ាវ ដោយសារស្ថានភាពនយោបាយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា អត្តសញ្ញាណកម្មមានភាពយឺតយ៉ាវពីការរំពឹងទុក មិនមែនដោយសារការមិនយកចិត្តទុកដាក់ ពីអង្គភាពចំណេញនោះទេ គឺដោយសារតែ ស្ថានភាពនយោបាយ ជាពិសេសជាប់រវល់ការងារបោះឆ្នោតនាពេលកន្លងទៅ។


សម្ដេចបានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសដៅ ការងារ អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្ដេច ស ខេង មានប្រសាសន៍ទៀតថា “ការអនុវត្តន៍គោលបំណង
យុទ្ធសាស្ដ្រនីមួយៗ នៃគណៈកម្មាធិការជាតិស្ដីពី អត្តសញ្ញាណកម្មមានភាពយឺតយ៉ាវពីការរំពឹងទុក ប៉ុន្ដែការយឺតយ៉ាវនោះ មិនមែនដោយសារការមិនយកចិត្តទុកដាក់របស់អង្គភាពចំណេញនោះទេ។ប៉ុន្ដែគឺដោយសារតែ ស្ថានភាពនយោបាយសង្គមរបស់ប្រទេសជាតិយើងផង ព្រមទាំងការជាប់រវល់ការងារបោះឆ្នោត និងកិច្ចការអាទិភាពជាច្រើនទៀត របស់រាជរដ្ឋាភិបាល”។

នៅក្នុងកិច្ចប្រជុំលើកទី៣ នៃ គ.ជ.ដ.អ មានរបៀបរារៈ រួមមាន ៖ទី១-ពិនិត្យកូរ៉ុម ,ទី២-ពិនិត្យ និងអនុម័តលើរបៀបវារៈអង្គប្រជុំ ,ទី៣-អនុម័តកំណត់ហេតុអង្គប្រជុំលើកទី២ ,ទី៤-របាយការណ៍ប្រចាំឆ្នាំ២០១៨ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិស្ដីពី អត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០១៨ ,ទី៥-របាយការណ៍ស្ដីពី ការវាយតម្លៃការអនុវត្តសាកល្បងច្រកចេញតែមួយ សេវាអត្តសញ្ញាណកម្មនៅសាលាឃុំ សង្កាត់ នៅខេត្តកំពត និងខេត្តកែប ,ទី៦-របាយការណ៍សង្ខេប ស្ដីពីវឌ្ឍនភាពនៃការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងទី៧-បញ្ហាផ្សេងៗ៕អត្ថបទ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation