គណៈរដ្ឋមន្រ្តី បានអនុម័តគាំទ្រលើ គម្រោងវិនិយោគសាងសង់រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មខេត្តព្រះសីហនុ និងគម្រោងវិនិយោគសាងសងរោងចក្រផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅខេត្តកំពង់ស្ពឺ ត្រូវបាន
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ នៅថ្ងៃសុក្រ ទី ២៥​ ខែឧសភានេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបានអនុម័តនិងគាំទ្រ លើ «គម្រោងវិនិយោគសាងសងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព៧០០ មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ» និង«គម្រោងវិនិយោគសាងសងរោងចក្រផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព៦០ មេហ្គាវ៉ាត់ នៅខេត្តកំពង់ស្ពឺ»។


សូមជំរាបថា វិស័យថាមពលអគ្គិសនីគឺជាវិស័យមួយមានសារៈសំខាន់ណាស់សម្រាប់សង្គម និងសេដ្ឋកិច្ច ដែលមិនត្រឹមតែតែជាផ្នែកមួយសម្រាប់បម្រើឲ្យជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏ចំាបាច់សម្រាប់ជម្រុញការអភិវឌ្ឍវិស័យផ្សេងៗទៀតដែរ។ ដូច្នេះការអភិវឌ្ឍវិស័យថាមពលអគ្គិសនី គឺជាគន្លឹះដ៏សំខាន់សម្រាប់ជម្រុញឲ្យមានកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យផ្សេងៗ ការអភិវឌ្ឍតំបន់ជនបទ និងការបង្កើនសុខដុមនីយភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ផ្នែកតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ នីតិកាលទី៥ នៃរដ្ឋសភារាជរដ្ឋាភិបាលបានកំណត់នូវគោលនយោបាយជាអាទិភាព សម្រាប់អនុវត្តកម្មវិធីកំណែទម្រង់នានាសំដៅលើកម្ពស់សមត្ថភាពស្ថាប័ន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច និងបង្កើតបរិយាកាសអំណោយផលសម្រាប់ទាក់ទាញការវិនិយោគពីប្រភពខាងក្នុង និងក្រៅប្រទេស។ ការកែទម្រង់ទំាងនេះជាទិសដៅមួយបង្កើតនូចកាល្លានុវត្តភាពការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្រ និងជម្រុញការអភិវឌ្ឍវិស័យសំខាន់ៗនានារបស់ជាតិ។ ទន្ទឹមនឹងនេះ វិស័យថាមពលអគ្គិសនី ត្រូវបានកំណត់ជាវិស័យគន្លឺះមួយក្នុងជ្រុងនៃការអភិវឌ្ឍវិស័យហេដ្ឋានរចនាសម្ព័ន្ធរូបវ័ន្ត។

គោលបំណងសំខាន់បំផុតនៃការអភិវឌ្ឍ វិស័យថាមពលអគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា មាន០៤ ចំណុចធំៗ រួមមាន ១. មានប្រភពអគ្គិសនីសម្រាប់ផ្គត់ផ្គង់បានគ្រប់គ្រាន់ មានស្ថិរភាព និងធានាសន្តិសុខថាមពល។ ២. មានបណ្តាញផ្គត់ផ្គង់អគ្គិសនីគ្របដណ្តាប់ទូទំាងប្រទេស។ ៣. មានការផ្គត់ផ្គង់អគ្គិសនីប្រកបដោយគុណភាព ចីវភាព និងសុវត្ថិភាព។
៤.មានថ្លៃសមរម្យអាចប្រើប្រាស់បាន ដើម្បីសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដល់ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation