បិទស្ពានបាឡេឫស្សីកែវ បន្ទាប់ពីមានសាឡង់ដឹកប្រេងមួយ គ្រឿងបុកសសរស្ពាន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញបាន ផ្អាកជាបណ្ដោះ អាសន្ន ការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានបាឡេឫស្សីកែវនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ នេះ បន្ទាប់ពីមានឧបទ្ទវហេតុសាឡង់ដឹកប្រេងមួយគ្រឿងបានបើកបុកសសរស្ពានបាឡេកាលពីវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៩។

លោកសាំ ពិសិដ្ឋនប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ១១ ខែកញ្ញានេះ បានបញ្ជាក់ថាហេតុការណ៍សា ឡង់ដឹកប្រងមួយគ្រឿងបានបើកទៅបុកសសរស្ពានបាឡេឫស្សីកែវពីម្សិលមិញ ហើយនៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះមន្ទីរសាធារណការរាជធានីភ្នំពេញក៏ដូចជារដ្ឋបាលសាលារាជធានីភ្នំពេញបានផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានបាឡេឫស្សីកែវជាបណ្ដោះអាសន្ន ដោយទុកពេលវេលាឲ្យក្រុមអ្នកជំនាញបច្ចេកទេសទៅត្រួតពិនិត្យផលប៉ះពាល់បង្កការខូច ខាតបង្កឡើងដោយសាឡង់ដឹក ប្រេងបុកកាលពីរសៀលថ្ងៃ ម្សិលមិញ។

ស្របគ្នានេះដែរ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលសាលរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩ បានដាក់ចេញវិធានការធានានូវសុខុមាលភាពនិងសុវត្ថិភាពចរាចរណ៍ផ្លូវទឹកនារដូវទឹកទន្លេឡើង។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះដែរបានបញ្ជាក់ថាម្ចាស់ជលយានយន្តដឹកអ្នកដំណើរទេសចរណ៍ដឹកទំនិញម្ចាស់កំពង់ដរទទឹងទាំងអស់ដែលកំពុងធ្វើ អាជីវកម្មតាមដងទន្លេមេគង្គនិងទន្លេសាបទន្លេបាសាក់ខណ្ឌក្នុងដែន ទឹករាជធានីភ្នំពេញដើម្បីធានានូវ សុខុមាលភាពនៃថ្លៃថ្នូរ សុវត្ថិ ភាពចរាចរណ៍ផ្លូវទឹកការ ពារការខូចខាតផលដំណាំនិងផ្ទះ សម្បែង ប្រជាពលរដ្ឋ ការបាក់ច្រាំងទន្លេនារដូវទឹកដំឡើងនេះចាស់ជលយន្តម្ចាស់ជលយានគ្រប់ប្រភេទនិងម្ចាស់កំពង់ផែដល់ទទឹងត្រូវមានការប្រុង ប្រយ័ត្នខ្ពស់៕ដោយ៖ វង សុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation