អគ្គិភ័យឆាបឆេះផ្សារឃ្លាំងរំសេវ បំផ្លាញតូបលក់ដូរ​ ៤០តូប
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ អគ្គិភ័យបានឆេះតូបក្នុងផ្សារឃ្លាំងរំសេវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ បានទំនាក់ទំហៅរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍បាញ់ពន្លត់។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១និង២០នាទី
ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងផ្សារឃ្លាំងរំសេវ សង្កាត់ផ្សារដើមគខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញអគ្គិភ័យបានឆេះផ្តើមចេញពីតូបលក់ទូរស័ព្ទភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកអន្តរាគមន៍បាញ់ពន្លត់ តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡើងៗ ដោយក្រុមពន្លត់អគ្គិភ័យពិបាកបាញ់ ព្រោះតូបនីមួយៗជាប់សោរ។

សមត្ថកិច្ចបានឲ្យដឹងថា រហូតមកដល់វេលាម៉ោង១២៖២០នាទី ទើបអគ្គិភ័យរលត់ទៅវិញទាំងស្រុង។ ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប២៦គ្រឿង ។

សមត្ថកិច្ចបានបន្តថា ចំនួនតូបដែលឆាបឆេះនោះចំនួន៤០តូបទាំងស្រុង ចំណែកសម្ភារដែលខូចខាតមិនអាចប៉ាន់ស្មានដឹង ពីចំនួនឲ្យពិតប្រាកដនោះទេហើយមូលហេតុនៃការឆេះវិញត្រូវបានសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា គឺដោយសារឆ្លងចរន្តអគ្គិសនី៕ដោយ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation