សម្តេចតេជោ ក្រើនរំឭក រដ្ឋមន្រ្តីក្រសួង៣ បន្តសហការគ្នាដើម្បីបង្ការ ទប់ស្កាត់ និងជៀសវាងនូវបញ្ហាចំពោះពលរដ្ឋដូចនៅខេត្តក្រចេះ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ២៥ ឧសភា ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាមួយរដ្ឋមន្រ្តីក្រសួងជំនាញ៣ ដែល រួមមានក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងរ៉ែ និង ថាមពល និង ក្រសួងសុខាភិបាល ដែលបានតាមដានស្រាវជ្រាវពីសារធាតុពុល ដែលបង្កគ្រោះថ្នាក់ដល់ពលរដ្ឋនៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះដែលបណ្តាលឲ្យពលរដ្ឋចំនួន១៣នាក់ស្លាប់បាត់បង់ជីវិត និងជាង២០០នាក់ផ្សេងទៀត ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ និងព្យាបាលផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកឱ្យ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងសុខាភិបាល បន្តសហការគ្នាដើម្បីបង្ការ ទប់ស្កាត់ និងជៀសវាងនូវបញ្ហាដែលកើតឡើងដោយយថាហេតុ។

សូមជំរាបថា បន្ទាប់ពីមានការលើកឡើងនិងអះអាងខុសៗគ្នានូវមូលហេតុដែលបណ្តាលឱ្យពលរដ្ឋពុលស្លាប់នៅខេត្តក្រចេះ ពីសំណាក់រដ្ឋមន្ត្រីនៃក្រសួងជំនាញនីមួយៗនោះ នាព្រឹកថ្ងៃសុក្រនេះ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងរ៉ែ និង ថាមពល និង ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីមូលហេតុពិតប្រាកដតែមួយដោយបញ្ជាក់ថា​ ការពុលនៅភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្តាលមកពីស្រាស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ឋាន ហើយដែលមានសារធាតុមេតាណុលកម្រិតខ្ពស់ និងទឹកព្រែកទេ និងអូរគគី មានសារធាតុគីមី មានកំហាប់ខ្ពស់ ដែលបណ្តាលមកពីថ្នាំសំលាប់ស្មៅ និងថ្នាំសំលាប់សត្វល្អិត៕

Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation