មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារ ជាមួយមេបញ្ជាការរងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ដើម្បីរឹតចំណងមិត្តភាព
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្នុងឱកាសចូលរួមសនិ្នសីទ មេបញ្ជាការកងទ័ពជើងគោក តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីក កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៩ ម្សិមិញនេះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានជួបពិភាក្សាការងារជាមួយមេបញ្ជាការរង កងទ័ពជើងគោកនៃ កងទ័ពរំដោះប្រជាជនចិន ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកងទ័ពនៃប្រទេសទាំងពីរ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ទំនាក់ទំនងប្រទេស និងប្រជាជនទាំងពីរ ជាពិសេស រវាងកងទ័ព នៃប្រទេសទាំងពីរ មានការជឿទុកចិត្តគ្នា ទៅវិញទៅមក។

ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ចាង មីញកៃ មេបញ្ជាការរងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន បញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ មានលក្ខណៈជាប្រវត្តិសាស្រ្ត និងគ្រប់ជ្រុង ជ្រោយ។ ឯកឧត្តមឧត្តមសេនីយ៍ឯក បន្តថាប្រទេសចិន នៅតែបន្តគាំទ្រ ប្រទេសកម្ពុជាក្នុងការកសាង និងអភិវឌ្ឍប្រទេស៕អត្ថបទ ៖មួង សុវណ្ណារិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation